ដោយ វុត្ថា
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនថ្មីដែលទើបតែងតាំងប្រចាំនៅប្រទេសកម្ពុជា ឈ្មោះ មិកាមិ ម៉ាសាហ៊ីរ៉ូ បានសន្យាខំប្រឹងរៀនភាសាខ្មែរដើម្បីស្គាល់កម្ពុជាកាន់តែច្បាស់។
លោកឯកអគ្គរាជទូត មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានមកដល់ប្រទេសកម្ពុជាកាលពីកាលពីដើមខែកញ្ញា ឆ្នាំ ២០១៩ កន្លងមកនេះ ។
លោកឯកអគ្គរាជទូតរូបនេះថ្លែងថា “ខ្ញុំមានកិត្តិយស និងសប្បាយរីករាយយ៉ាងក្រៃលែង បានមកកាន់ប្រទេសកម្ពុជាដែលជាមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន និងជាប្រទេសដែលមានវប្បធម៌ដ៏អស្ចារ្យ។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយលោក លោកស្រី ក្មួយៗ និងទស្សនាទីកន្លែងនានានៅប្រទេសកម្ពុជា”៕






