ដោយ ប៊ី
បាងកកៈ លោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha បានជំរុញបណ្តាប្រទេសអាស៊ាន គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម (SME) ដោយទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល និងធានាថាពួកគេមានលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុ។ នេះបើយោងតាមការកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃនេះ។
ប្រទេសថៃដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានចាប់ផ្តើមជួយដល់អាជីវកម្មដែលជួបការលំបាកកាលពីឆ្នាំមុន ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ចក្នុងស្រុក។
-->
សហគ្រាសធុនតូច និងមធ្យម ត្រូវបានគេកំណត់ថាជាអាជីវកម្មដែលមានកម្មករមិនលើសពី៥នាក់ទេ សូម្បីតែសហគ្រាសធុនតូច និងមធ្យមក៏នឹងត្រូវផ្តល់ជំនួយបន្ថែមទៀត ខណៈធនាគារ SME ត្រូវបានបញ្ជាឱ្យកែតម្រូវលក្ខខណ្ឌកម្ចីប្រាក់របស់ខ្លួន។
លោក ប្រាយុទ្ធ ចាន់អូរចានាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានប្រាប់សិក្ខាសាលាមួយស្តីពីសហគ្រាសខ្នាតតូចនិងមធ្យមអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះថា ទោះយ៉ាងណា ប្រាក់តែឯងមិនគ្រប់គ្រាន់ទេ។
លោកបានសង្កត់ធ្ងន់ថា “រដ្ឋាភិបាលនៅក្នុងប្លុកទាំង ១០ប្រទេស ត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការជួយសហគ្រិន ឱ្យប្រើប្រាស់ពេញលេញនូវឧបករណ៍ទីផ្សារថ្មី ដែលកំពុងតែមានភាពស្មុគស្មាញ”។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ការបង្រៀនសហគ្រិនអំពីការបង្កើតថ្មីគឺជាកត្តាចាំបាច់“ មនុស្សដែលចង់ពូកែ ក្នុងការប្រើប្រាស់ឌីជីថលត្រូវការជំនាញផ្សេងៗគ្នា”។
លោកប្រាយុទ្ធ ជឿជាក់ថា ការធ្វើទំនើបកម្មឌីជីថល ដែលគាំទ្រដោយទាំងផ្នែករដ្ឋ និងឯកជន នឹងជួយសហគ្រិននៅក្នុងតំបន់អាស៊ានបង្កើនអាជីវកម្មរបស់ពួកគេ។
នៅប្រទេសថៃ បច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមខ្នាតតូចចំនួន៣លានដែលបានបង្កើតការងារដល់ប្រជាជនចំនួន ១៤លាននាក់។

ប៉ុន្តែលោកប្រាយុទ្ធ នៅតែចង់ឱ្យម្ចាស់អាជីវកម្មខ្នាតតូចកាន់តែច្រើន ចុះឈ្មោះជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយទំហំដែលលោកហៅថា“សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ឬអាជីវកម្ម ដែលដំណើរការដាច់ដោយឡែកពីគ្នាដោយគ្មានការត្រួតពិនិត្យពីរដ្ឋ។
លោកបានបន្ថែមថា នៅក្នុងប្រព័ន្ធ ពួកគេនឹងទទួលបានឱកាសស្មើគ្នា” ដើម្បីបើកអាជីវកម្មរបស់ពួកគេ។
នៅក្នុងរឿងរ៉ាវដែលទាក់ទងមួយទៀត ក្រសួងការងារថៃកំពុងបន្តអភិវឌ្ឍន៍ជំនាញរបស់កម្មករនៅក្នុងសហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនផលិតភាពរបស់ពួកគេដោយបញ្ជូនអ្នកជំនាញមកបណ្តុះបណ្តាលពួកគេនៅកន្លែងធ្វើការ៕