ការ​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​អចលនទ្រព្យ​នៅក្នុង​សហរដ្ឋអាមេរិក​ដាំ​ក្បាល​ចុះ​

0

ដោយ ​វុត្ថា​

អា​មេ​រិកៈ​ ការ​ដាក់ពាក្យ​ស្នើសុំ​កម្ចី​ទិញ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​សហរដ្ឋ​អា​រិក​ត្រូវ​បាន​ធ្លាក់ចុះ​ខ្លាំង​ បើ​ទោះបី​អត្រា​ប្រាក់កម្ចី​នោះ​ស្ថិតនៅ​ក្នុង​កម្រិតទាប​ក៏ដោយ​ ។ នេះ​ បើ​យោង​តាម​របាយការណ៍​ ពី​សមាគម​ធនាគារ​ MBA​ ចេញផ្សាយ​កាលពី​ថ្ងៃពុធ​កន្លងមក​នេះ​។

របាយការណ៍​ដដែល​បន្ត​ថា​ សន្ទស្សន៍​សមាសធាតុ​ទីផ្សារ​ របស់​សមាគម ​MBA​ សម្រាប់​បរិមាណ​ នៃ​ការ​ដាក់ពាក្យសុំ​ប្រាក់កម្ចី​ទិញ​អចលនទ្រព្យ​ បាន​ថយ​ចុះ៣​,១ភាគរយ​ពី​មួយ​សប្តាហ៍​ ទៅ​មួយ​សប្តាហ៍​។

លោក ​Joel​ Kan​ អនុប្រធាន​រង​នៃ​សមាគម​ MBA​ បានឱ្យ​ដឹង​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​ ដែល​កំពុង​បន្ត​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​អត្រា​ការប្រាក់​រតនាគារ​កាលពី​សប្តាហ៍​មុន​ ដែល​បណ្តាល​ឱ្យ​អត្រា​ប្រាក់កម្ចី​ទិញ​លំនៅឋាន​ ក្នុងរយៈពេល៣០ឆ្នាំ​ ធ្លាក់ចុះ​ដល់៣​,៨៧​ ភាគរយ​ដែល​ជា​កម្រិតទាប​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​ ២០១៦​”។

លោក​បន្ត​ថា​ ក្រៅពី​នេះ​ សន្ទស្សន៍​ប្រាក់សំណង​ ដែល​ជំនួស​អត្រា​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ខ្ពស់​ ជាមួយនឹង​ប្រាក់កម្ចី​មាន​អត្រា​ការប្រាក់​ទាប​ បាន​ធ្លាក់ចុះ៧ភាគរយ​ពី​សប្តាហ៍​មុន​នេះ​។

លោក​បន្ត​ថា​ “ទោះបីជា​ការខ្ចី​ប្រាក់​ទាប​ក៏ដោយ​ ការ​កែសម្រួល​បាន​ធ្លាក់ចុះ​ពី​កម្រិតខ្ពស់​កាលពី​ពេល​ថ្មី​ៗនេះ​ ប៉ុន្តែ​នៅតែ​ខ្ពស់​ជាង​ ១៥០ភាគរយ​កាលពី​ខែសីហា​”។

យោង​តាម​របាយការណ៍​របស់​សមាគម​ MBA​ បាន​អោយ​ដឹង​ថា​ បន្ទាប់ពី​ដកចេញ​នូវ​ឥទ្ធិពល​នៃ​គំរូ​រដូវ​កាល​ត្រូវ​បាន​ព្យាករណ៍​ថា​ សន្ទស្សន៍​នៃ​ការទិញ​តាម​រដូវ​កាល​បាន​កើនឡើង៤ភាគរយ​ពី​មួយ​សប្តាហ៍​មុន​។

លោក​បញ្ជាក់​ទៀត​ថា​ “អតិថិជន​នៅតែ​បន្ត​ធ្វើសកម្មភាព​ លើ​អត្រា​ការប្រាក់​ទាប​ជាង​នេះ​ ប៉ុន្តែ​ការប្រែប្រួល​ក្នុង​ទីផ្សារ​ទំនងជា​នាំឲ្យ​អ្នកខ្ចី​មួយចំនួន​ ផ្អាក​ការ​ធ្វើ​ហិរញ្ញប្បទាន​និង​ការសម្រេច​ចិត្ត​ទិញ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here