ចំណាត់ថ្នាក់ឥណទាននៅក្រុងហុងកុងដាំក្បាលចុះខណៈបាតុករនៅតែអុកឡុកទីក្រុងនេះ

0

ដោយ ៖ Donald

ហុងកុង ៖ អាជ្ញាធរហុងកុងត្រៀមការពារសម្រាប់ការតវ៉ា នៅចុងសប្តាហ៍នេះ ខណៈភ្នាក់ងារផ្តល់ឥណទានអន្តរជាតិដ៏ធំមួយ បានផ្តល់ចំណាត់ថ្នាក់ឥណទានធ្លាក់ចុះ ដោ​យសារសណ្តាប់ធ្នាប់ស៊ីវិល និងការធ្វើបាតុកម្មដែលមានរយៈពេល១៤សប្តាហ៍។

អាជ្ញាធរផ្លូវដែកទីក្រុងហុងកុង កំពុងផ្លាស់ប្តូរតារាងពេលវេលា និងអាកាសយានដ្ឋាន ដើម្បីជៀសវាងកន្លែងបាតុកម្ម ដែលបានរៀចំធ្វើនៅទីតាំងនៅ Kowloonកន្លែង Tsing Yi និងស្ថានីយ៍ពិព័រណ៍ Asia World ដែលចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍នេះ។

ទន្ទឹមនឹងនេះទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិមួយ បានបន្ទាបឥណទានទីក្រុងស្ថិតក្នុងចំណោមចំណាច់ថ្នាក់ទី១៥ នៅលើពិភពលោកដោយសារតែភាពវឹកវរដែលកំពុងបន្តធ្វើឱ្យទីក្រុងមួយនេះ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុ សំខាន់បំផុតនៅលើពិភពលោក។

ទីភ្នាក់ងារឥណទាន Fitch Ratings Inc បានទម្លាក់ចំណាត់ថ្នាក់ទីក្រុងហុងកុងពីកម្រិត AA-plus ទៅ កម្រិត AA និងបានព្យាករថា សេដ្ឋកិច្ចនៅក្នុងទីក្រុងមួយនេះ ធ្លាក់ចុះដែលនឹងធ្វើឱ្យប៉ះពាល់ ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទូទាំងពិភពលោក។

ក្រុមហ៊ុន Fitch បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា “ព្រឹត្តិការណ៍តវ៉ាដែលកំពុងបន្តបានធ្វើឱ្យខូចខាតយូរអង្វែង ដល់ការយល់ឃើញជាអន្តរជាតិអំពីគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធអភិបាលកិច្ចរបស់ហុងកុង និងនីតិរដ្ឋ ហើយបានចោទជាបញ្ហាដល់ស្ថិរភាព និងសក្ដានុពលនៃបរិយាកាសអាជីវកម្មរបស់ខ្លួន”។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា“ ប្រទេសមួយប្រព័ន្ធពីរ” របស់ប្រទេសចិនដែលរងការតវ៉ាហិង្សាកើនឡើងក្នុងយរៈពេលកន្លង និងបន្តនៅថ្ងៃនេះ នឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចហុងកុង។

ក្នុងរយរយៈពេលជាច្រើនខែនៃជំលោះ និងអំពើហឹង្សាកំពុងសាកល្បង និងភាពអាចជឿទុកចិត្តបាននៃប្រទេសមួយ“ ប្រព័ន្ធពីរ” ដែលគ្រប់គ្រងដោយហុងកុង និងចិនដីគោកនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ចិនដីគោក បានប្រកាសពីការប្រកាន់ជំហរជាសាធារណៈលើកិច្ចការហុងកុង ដោយមិនលូកដៃចូលចាប់តាំងពីការប្រគល់ហុងកុង ឆ្នាំ១៩៩៧ កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here