ដោយ Donald Lee
ហុងកុង៖ ទីក្រុងហុងកុងបានធ្លាក់ចូលទៅក្នុងភាពវឹកវរម្តងទៀត បន្ទាប់ពីការតវ៉ាដ៏ហិង្សាមួយកាលពីចុងសប្តាហ៍ ដែលធ្វើឱ្យមើលទៅដូចជាតំបន់សង្គ្រាម ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំងបានគំរាមបំបែកសកម្មណាមួយ ដែលកំពុងរំខានដល់ការបំបែកខ្លួនពីចិន។
ហ្គាសបង្ហូរទឹកភ្នែកពីប៉ូលីស និងភ្លើងឆេះនៅតាមដងផ្លូវដោយបាតុករបានធ្វើបាតុកម្ម បានផ្ទុះឡើងនៅចុងសប្តាហ៍ នៃការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលីស និងក្រុមបាតុករហុងកុង។
-->
ភាពវឹកវរបានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីក្រុមអ្នកតវ៉ាបានដង្ហែក្បួនទៅកាន់ស្ថានកុងស៊ុលអាមេរិក ដោយស្រែកពាក្យស្លោកដែលគាំទ្រលទ្ធិប្រជាធិបតេយ្យថា តស៊ូដើម្បីសេរីភាព ក្រោកឈរជាមួយហុងកុង និងទបទល់ជាមួយនឹងទីក្រុងប៉េកាំង ដោះលែងហុងកុង។
រដ្ឋាភិបាលចិន បានផ្តល់ការត្រួតពិនិត្យការខូចខាតយ៉ាងឆាប់រហ័ស តាមរយៈអង្គភាពសារព័ត៌មានរដ្ឋរបស់ខ្លួនគឺកាសែតចិន Chinese Daily ។
វិចារណកថាមួយនៅថ្ងៃ ច័ន្ទបានឱ្យដឹងថា អំពើហឹង្សានៅចុងសប្តាហ៍ ជាលទ្ធផលនៃកម្លាំងខាងក្រៅរៀបចំនយោបាយនៅក្នុងទឹកដី ហើយថា ចលនាណាមួយដើម្បីលើកកម្ពស់ការធ្វើអបគមន៍នឹងត្រូវកំទេច។

វិចារណកថារបស់កាសែតចិនបានសរសេរថា “ហុងកុងគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីចិនទេ ហើយនោះគឺជាបន្ទាត់សំខាន់ ដែលគ្មាននរណាម្នាក់គួរប្រឈម មិនមែនក្រុមបាតុករ មិនមែនកងកំលាំងបរទេសដែលលេងល្បែងកខ្វក់របស់ពួកគេឡើយ”៕