ដោយ Donald Lee
តូក្យូ៖ ព្យុះឈ្មោះ Faxai បានបោកបក់ចូលក្រុងតូក្យូនៅថ្ងៃច័ន្ទនេះ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងប៉ះពាល់ដល់លំនៅដ្ឋានជិតមួយលានខ្នង បិទទ្វារកន្លែងដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់ និងផ្អាកប្រតិបត្តិការនៅតាមរោងចក្រធំៗជុំវិញទីក្រុង។
ទូរទស្សន៍ NHK ដែលជាទូរទស្សន៍ជាតិរបស់ជប៉ុនបានប្រកាសថា ព្យុះ Faxai គឺជាព្យុះខ្លាំងបំផុតដែលវាយប្រហារទីក្រុងនេះដែលមិនធ្លាប់មានក្នុងរយៈពេល ១០ ឆ្នាំ។ ព្យុះបានបោកបក់ចូលទីក្រុងតូក្យូនៅព្រឹកព្រលឹមថ្ងៃច័ន្ទ ហើយបន្ទាប់មកបានរសាត់ទៅសមុទ្រវិញ។
យោងតាម NHK ផ្ទះជិតមួយលានខ្នងត្រូវបានទុកចោលដោយគ្មានថាមពល ហើយជើងហោះហើរ ១៦០ ជើងត្រូវបានលុបចោល។រោងចក្រផលិតកម្មក៏ត្រូវបានបិទទ្វារផងដែរនៅថ្ងៃ ច័ន្ទនេះ។
រោងចក្រ Nissan ចំនួន ២ និងរោងចក្រ Sony PlayStation ត្រូវបានបង្ខំឲ្យផ្អាកផលិតកម្មដោយសារការដាច់ចរន្តអគ្គិសនី៕






