ក្រសួងទេសចរណ៍​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​)

0

ដោយៈ​ រ៉ា​ណេត​

​ប្រទេស​រុស្ស៊ី​ គណៈប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ទេសចរណ៍​ និង​ចីរភាព​ (Committee​ of​ Tourism​ and​ Sustainability​) និង​គណៈកម្មការ​ទេសចរណ៍​ ភាព​ប្រកួតប្រជែង​ (Committee​ of​ Tourism​ and​ Competition​) នៃ​អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​)។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ នៅក្នុង​ឱកាស​មហា​សិន្និ​បាទ​លើក​ទី២៣​ នៃ​អង្គការ​ UNWTO​ នៅ​ទីក្រុង​ Saint​ Petesburg​ ប្រទេស​រុស្សី​។

គណៈកម្មការ​ទាំងពីរ​នេះ​បាន​ពិភាក្សា​ និង​សម្រេច​លើ​ចំណុច​មួយចំនួន​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​ដល់​ប្រទេស​នានា​ ក្នុង​ពិភពលោក​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​បន្ន​ ដូចជា​ ទី១​ ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ទាមទារ​ឲ្យ​បន្ស៊ី​គ្នា​ រាល់​ផែនការ​អភិវឌ្ឍន៍​នានា​ ទី២​ ត្រូវ​ពង្រឹង​តួនាទី​របស់​វិស័យ​ទេសចរណ៍​ ក្នុង​ការចូលរួម​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ទាំង១៧​។

ទី៣​ ត្រូវ​មាន​គោលនយោបាយ​លើ​ការប្រើ​ប្រាស់​ និង​ផលិត​សម្រាប់​វិស័យ​ទេសចរណ៍​ ទី៤​ ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​ចីរភាព​ ត្រូវ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ផលិតផល​ (Product​) ការ​គិតគូរ​មូលធន​មនុស្ស​(People​) និង​ការរៀបចំ​គោលនយោបាយ​ (Policies​) ទី៥​ អង្គការ​ទេសចរណ៍​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​ជាស​មា​ជិ​ក មាន​យន្តការ​តាមដាន​ការ​អភិវឌ្ឍ​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​ដោយ​ប្រើប្រាស់​សូចនាករ​ ឬរង្វាស់​សមស្រប​ ។

ទី៦​ ​UNWTO​ លើកទឹកចិត្ត​ឲ្យ​ប្រទេស​ជាស​មា​ជិ​ក ចូលរួម​ជាស​មា​ជិ​កនៃ​បណ្ដាញ​អង្គភាព​ទទួលបន្ទុក​តាមដាន​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ (International​ Network​ of​ Sustainable​ Tourism​: INSTO​ ) (ក្រសួងទេសចរណ៍​កម្ពុជា​ នឹង​សហការ​ជាមួយ​ UNWTO​ រៀបចំ​កិច្ចប្រជុំ​ INSTO​ នៅ​ខែវិច្ឆិកា​ ២០១៩​ នៅ​ខេត្តសៀមរាប​។ ទី៧​ UNWTO​ បាន​ស្នើ​ឲ្យ​មាន​យន្តការ​គុណភាព​ តាម​សង្វាក់​ផ្គត់ផ្គង់​ទេសចរណ៍​ ទី៨​UNWTO​ ស្នើ​ឲ្យ​គោលនយោបាយ​ទេសចរណ៍​ត្រូវ​ឆ្លើយតប​នឹង​ SDG​ ទាំង១៧​ ទី៩​ នា​ពេល​ខាងមុខ​ UNWTO​ នឹង​សិក្សា​ដកពិសោធន៍​ថា​តើ​ពិភពលោក​ អាច​ពន្លឿន​ការ​ដោះស្រាយ​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​តាមរយៈ​វិស័យ​ទេសចរណ៍​បាន​យ៉ាងណា​ខ្លះ​?។

ទី១០​ តាម​ការពិភាក្សា​ វិស័យ​ទេសចរណ៍​តាមរយៈ​ការ​ធ្វើដំណើរ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ (តាម​រថយន្ត​ផ្ទាល់ខ្លួន​ រថយន្តក្រុង​ រថភ្លើង​ និង​យន្តហោះ​) នឹង​បញ្ចេញ​ឧស្ម័ន​កា​របូន​ឌីអុកស៊ីត​ (CO​2) ស្មើនឹង៥​,៣% នៅ​ឆ្នាំ២០៣០​ (ឆ្នាំ២០១៦​ មានតែ៥​%)។

បន្ទាប់ពី​ចូលរួម​ប្រជុំ​គណៈកម្មការ​ គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ លោក​ Xu​ Jing​ នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ UNWTO​ អំពី​ការរៀបចំ​ការងារ​សហប្រតិបត្តិ​ការ​នៅ​ថ្ងៃខាងមុខ​។

គណៈប្រតិភូ​ក៏បាន​ចូលរួម​វេទិកា​ជាន់ខ្ពស់​ស្ដីពី​ ទេសចរណ៍​សុខភាព​ និង​ព្យាបាល​ជំងឺ​ (Medical​ and​ Health​ Tourism​ ) ដោយ​ UNWTO​ បាន​ណែនាំ​ឲ្យ​ប្រទេស​ជាស​មា​ជិ​កត្រូវ​រៀបចំ​ទទួល​ទេសចរណ៍​នេះ​ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​នា​ពេល​កន្លងមក​ និង​ទៅ​ថ្ងៃ​អនាគត​ ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ មាន​កំណើន​ជាមធ្យម​ប្រមាណ២៥​%ក្នុង​មួយឆ្នាំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here