ដោយ ប៊ី
ភ្នំពេញៈ ឥណ្ឌាកំពុងមានការស្ទាក់ស្ទើរ ក្នុងការចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានទំហំពាណិជ្ជកម្មធំ ខណៈឥណ្ឌាព្រួយបារម្ភអំពីគោលនយោបាយគាំពារនិយមរបស់ចិន ដែលបានបង្កើតឱនភាពពាណិជ្ជកម្មយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ដែលមានចំនួនរហូតដល់៥៧ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។
ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ ដែលកំពុងត្រូវបានចរចាក្នុងចំណោមប្រទេសចំនួន១៦ រួមមានប្លុកអាស៊ានចំនួន ១០ ប្រទេស (ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម)។ ដៃគូពាណិជ្ជកម្មចំនួន ៦ របស់ខ្លួនគឺឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងញូវហ្សេលឡែន។
-->
រដ្ឋមន្ត្រីក្រសួងកិច្ចការខាងក្រៅប្រទេស លោក S Jaishankar ថ្លែងក្នុងកិច្ចពិភាក្សាជាក្រុមមួយនៅឯពិធីសម្ពោធកិច្ចប្រជុំកំពូលឥណ្ឌា និងសឹង្ហបូរីស្តីពី ការច្នៃប្រឌិតថ្មី បាននិយាយថា ឥណ្ឌានៅតែមានការព្រួយបារម្ភ ចំពោះការចូលទៅកាន់ទីផ្សារអយុត្តិធម៌ចំពោះផលិតផលឥណ្ឌានិង “គោលនយោបាយគាំពារនិយម” របស់ទីក្រុងប៉េកាំងដែលបានបង្កើតឱនភាពពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរ។
យោងតាមទិន្នន័យផ្លូវការរបស់ចិន ឱនភាពពាណិជ្ជកម្មជាមួយឥណ្ឌានៅឆ្នាំ ២០១៨ បានកើនឡើងដល់៥៧,៧២ពាន់លានដុល្លារ ធៀបនឹង៥១,៧២ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ក្នុងទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ៩៥.៥៤ ដុល្លារ។
ឆ្លើយតបនឹងសំណួរស្តីពីការចរចាដែលកំពុងបន្ត សម្រាប់ RCEP លោក Jaishankar បានមានប្រសាសន៍ថា “ក្តីកង្វល់ដ៏ធំរបស់ឥណ្ឌា គឺទំនាក់ទំនងមួយជាមួយប្រទេសចិន ពីព្រោះយើងមានឱនភាពពាណិជ្ជកម្មដ៏ធំសម្បើមជាមួយចិន”។
ឧស្សាហកម្មឥណ្ឌាបានលើកឡើងពីការព្រួយបារម្ភរួចហើយ ចំពោះវត្តមានរបស់ចិន នៅក្នុងការដាក់ជាក្រុម RCEP។ អ្នកតំណាងនៃវិស័យផ្សេងៗ រួមមាន ទឹកដោះ គោលោហធាតុ អេឡិចត្រូនិច គីមី និងវាយនភ័ណ្ឌបានទទូចដល់រដ្ឋាភិបាលកុំអោយព្រមព្រៀងលើការកាត់បន្ថយកាតព្វកិច្ចក្នុងផ្នែកទាំងនេះ ខណៈពេលចរចា RCEP។
ឥណ្ឌាមានពេលវេលា និងស្វែងរកទីផ្សារកាន់តែធំសម្រាប់ទំនិញ និងសេវាកម្មរបស់ខ្លួនដូចជាថ្នាំពេទ្យ អាយធី និងកសិឧស្សាហកម្មនៅក្នុងទីផ្សារចិន ក្នុងគោលបំណងដើម្បីបង្រួមគម្លាតពាណិជ្ជកម្ម ប៉ុន្តែមិនបានទទួលបានលទ្ធផលដែលចង់បានទេ។
ដោយសារតែការចាក់ចូលទំនិញជាច្រើន ដោយក្រុមហ៊ុនចិននៅក្នុងប្រទេសឥណ្ឌា ញូវដេលី បានដាក់កាតព្វកិច្ចប្រឆាំង នឹងការចាក់ចូលទំនិញទាំងនោះពីវិស័យដូចជាគីមី និងដែក និងដែកថែប។
នៅក្នុងសម័យប្រជុំដែលមានការចូលរួមពីសមភាគីសឹង្ហបូរី លោក Vivian Balakrishnan លោក Jaishankar បាននិយាយថា ឥណ្ឌាមានការភ័យខ្លាចថា កិច្ចព្រមព្រៀង RECP ដែលនឹងអំពាវនាវឱ្យបញ្ចុះពន្ធគយ ឬពន្ធនាំចូលនឹងនាំឱ្យមានទំនិញជាច្រើនហូរហៀរពីចិន ខណៈមិនធានាដល់ឥណ្ឌានូវតម្លៃស្មើគ្នា ចូលទៅកាន់ទីផ្សារចិនដែលនេះជាហេតុពង្រីកឱនភាពពាណិជ្ជកម្មដ៏ធំរបស់ខ្លួន៕