ដោយ Donald Lee
ភ្នំពេញៈ អាហ្សង់ទីន និងចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសណ្តែកដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យឧស្សាហកម្មកសិកម្មរបស់អាមេរិក ដាច់ឆ្ងាយពីប្រទេសនាំចូលសណ្តែកធំបំផុតនៅលើពិភពលោក (ចិន)។

ដោយ Donald Lee
ភ្នំពេញៈ អាហ្សង់ទីន និងចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសណ្តែកដ៏សំខាន់មួយ ដែលនឹងធ្វើឱ្យឧស្សាហកម្មកសិកម្មរបស់អាមេរិក ដាច់ឆ្ងាយពីប្រទេសនាំចូលសណ្តែកធំបំផុតនៅលើពិភពលោក (ចិន)។

យោងតាមក្រសួងកសិកម្មអាហ្សង់ទីន អាហ្សង់ទីននឹងពង្រឹងជំហររបស់ខ្លួនបន្ថែមទៀត ក្នុងនាមជាអ្នកនាំចេញសណ្តែកធំបំផុតរបស់ពិភពលោក បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃ ពុធ។
កិច្ចព្រមព្រៀងរវាងចិន និងអាហ្សង់ទីនកើតឡើង ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបណ្តាលឱ្យការបញ្ជាទិញទាំងអស់ នៃការនាំចេញសណ្តែករបស់អាមេរិកត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានបន្ថែមពន្ធលើទំនិញស្ទើរតែទាំងអស់ពីចិន ខណៈការចរចាពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺន នៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ការបញ្ឈប់ការទិញផលិតផលកសិកម្មរបស់អាមេរិករបស់ចិន អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធនាការបោះឆ្នោតរបស់លោក Trump នៅឆ្នាំ ២០២០។ ប្រជាសាស្ត្រសំខាន់នៅក្នុងមូលដ្ឋានអ្នកបោះឆ្នោតរបស់លោក Trump គឺកសិករនៅក្នុងវិស័យកសិកម្មរបស់អាមេរិក។
ប្រធានសហព័ន្ធការិយាល័យកសិកម្មអាមេរិកលោក Zippy Duvall បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះការបង្កើតសង្គ្រាមពាណិជ្ជកម្មរបស់លោក Trump ថា “ការប្រកាសរបស់ចិនដែលថា ខ្លួននឹងមិនទិញផលិតផលកសិកម្មណាមួយពីអាមេរិក គឺជាការប៉ះទង្គិចដល់កសិករ និងអ្នកចិញ្ចឹមសត្វរាប់ពាន់នាក់ដែលកំពុងតស៊ូដើម្បីរកទទួលទាន”។
លោក Trump បានបញ្ជាឱ្យមានការដំឡើងពន្ធគយពី២៥ភាគរយ ទៅ៣០ភាគរយសម្រាប់ទំនិញចិន ដែលមានតម្លៃ២៥០ពាន់លានដុល្លារ និងការបន្ថែមពន្ធលើទំនិញផ្សេងទៀតមានតម្លៃចាប់ពី៣០០ពាន់លានដុល្លារ ជាមួយនឹងពន្ធ១៥ភាគរយ បន្ទាប់ពីចិនបានប្រកាសពន្ធថ្មីលើទំនិញអាមេរិក៕