ដោយ Donald Lee
ទីក្រុងឡុងដ៍ៈ ផ្សារហ៊ុនទីក្រុងឡុងដ៍បានស្តី បន្ទោសដល់ការផ្លាស់ប្តូរផ្សារហ៊ុនក្រុមហ៊ុន Hong Kong Exchanges and Clearing (HKEX) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ចំពោះការប៉ុនប៉ងរបស់ខ្លួន ក្នុងការកាន់កាប់ផ្សារហ៊ុនដ៏ធំបំផុតមួយនៅអឺរ៉ុប។

-->
ក្រុមហ៊ុន HKEX បានផ្តល់សំណើចំនួន៣៦,៦ពាន់លានដុល្លារ ដល់ក្រុមប្រឹក្សាភិបាលផ្សារហ៊ុនទីក្រុងឡុងកាលពីសប្តាហ៍មុន។
ប្រធានផ្សារហ៊ុនទីក្រុងឡុងដ៍លោក Don Robert បានផ្ញើការស្តីបន្ទោសយ៉ាងលឿនទៅកាន់ផ្សារហ៊ុនហុងកុងថា លោកមិនជឿថាការទិញនេះ គឺស្ថិតនៅក្នុងផលប្រយោជន៍យូរអង្វែងល្អបំផុតរបស់ផ្សារហ៊ុនចក្រភពអង់គ្លេស ដែលគិតគូរពីស្ថានភាពអស្ថិរភាពនាពេលបច្ចុប្បន្ន ដោយសារតែការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឱ្យរញ្ជួយទឹកដីហុងកុងរយៈពេល ១៥សប្តាហ៍។
លោក Robert បានសរសេរថា “យើងមិនជឿថា ក្រុមហ៊ុន HKEX ផ្តល់ឱ្យយើងនូវទីតាំងយូរអង្វែងល្អបំផុតនៅអាស៊ី ឬជាវេទិកាចុះបញ្ជី និងពាណិជ្ជកម្មល្អបំផុតសម្រាប់ប្រទេសចិន”។
លោកបានបន្ថែមថា ផ្សារហ៊ុនអង់គ្លេសបានតស៊ូ ដើម្បីរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយផ្សារហ៊ុនសៀងហៃ ដើម្បីធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។
លោក Robert បានបន្ថែមថា “យើងផ្តល់តម្លៃដល់ភាពជាដៃគូ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយផ្សារហ៊ុនសៀងហៃល ជាបណ្តាញដែលពេញចិត្ត និងដោយផ្ទាល់របស់យើង ដើម្បីទទួលបានឱកាសជាច្រើនជាមួយប្រទេសចិន”៕