តំណាង​ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ជា​ថ្មី៖ ​តំបន់​ប្រេង​អប្សរា​នៅតែ​ដំណើរការ​ទោះបី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក៏ដោយ​

0
ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​
ក្រុមហ៊ុន​ KrisEnergy​ បញ្ជាក់​ពី​ពេលវេលា​ទាញ​យក​ដំណក់​ប្រេង​ដំបូង​តាម​ផែនការ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​KrisEnergy​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី​ ជា​ម្ចាស់​ស្ថានីយ៍​ប្រេង​អប្សា​រា​នៅ​ប្លុក​Aឱ្យ​ដឹង​ថា​ ការ​អភិវឌ្ឍ​គម្រោ​ងផ្សេង​ៗនៅតែ​ដំណើរ​ធម្មតា​ ទោះបីជា​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​បង្កចលាចល​ដល់​ក្រុមហ៊ុន​នៅ​សឹង្ហ​បូរី​នេះ​ក៏ដោយ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ បាន​ប្រាប់​ Property​ Area Asia​ នៅ​ថ្ងៃ១៨​ ខែកញ្ញា​នេះ​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា​ “ការ​អភិវឌ្ឍ​តំបន់​ប្រេង​អប្សរា​ (ប្លុក​A) ត្រូវ​បាន​ចាត់ទុកជា​រតនវត្ថុ​មួយ​នៅក្នុង​ផលប័ត្រ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ KrisEnergy​ និង​កំពុង​ដំណើរការ​”។ លោក​បន្ត​ថា​ “ដំណើរការ​ទាញ​យក​ប្រេង​ នឹង​សម្រេច​បាន​តាម​ការ​គ្រោងទុក​ ដែល​អាច​នឹង​ដំណើរការ​នៅដើម​ឆ្នាំ២០២០ខាងមុខ​”។

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​កែច្នៃ​សំភារៈ​ ក្នុង​ការសាងសង់​គ្រោង​ទាញ​យក​ប្រេង​ និង​ជួសជុល​កន្លែង​ផលិតកម្ម​សម្រាប់​គម្រោង​។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ KrisEnergy​ ឱ្យ​ដឹង​ថា​ “ដែកថែប​សម្រាប់​គ្រឿងបរិក្ខារ​នានា​កំពុង​ត្រូវ​បាន​ដាក់​ដំណើរការ​ផលិត​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ដឹក​ចេញពី​កន្លែង​ផលិត​ទៅកាន់​តំបន់​ប្លុក​ប្រេង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ២០១៩​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បាន​បន្ថែម​ទៀត​ថា​ “ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ការ​កែ​លម្អ​ផលិតកម្ម​ Ingenium​ II​ កំពុង​បន្ត​នៅក្នុង​ទីធ្លា​ Keppel’s​ Benoi​ ក្នុង​ប្រទេស​សឹង្ហ​បូរី​ជាមួយនឹង​ការ​តំឡើង​ចុងក្រោយ​បង្អស់​ គឺ​បន្ទប់​ត្រួតពិនិត្យ​កណ្តាល​ និង​ឧបករណ៍​បំពាក់​ថាមពល​”។

តម្លៃ​ប្រេង​បាន​ហក់​ឡើង​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​មានការ​វាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ពិភពលោក​ នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​បង្អាក់​ការផលិត​ប្រេង​ជិត៥ភាគរយ​នៃ​ផលិតកម្ម​ប្រេង​ប្រចាំថ្ងៃ​របស់​ពិភពលោក​។

បន្ទាប់ពី​ការវាយប្រហារ​ តម្លៃ​ប្រេង​ឡើង​ដល់២០ភាគរយ​ ហើយ​មានតម្លៃ​ជិត៧០​ ដុល្លារ​ក្នុង​មួយ​បារ៉ែល​ក្នុង​សប្តាហ៍​នេះ​។

តម្លៃ​ប្រេង​កាន់តែ​ខ្ពស់​ អាច​ផ្តល់​ប្រាក់ចំណូល​ខ្ពស់​ សម្រាប់​ក្រុមហ៊ុន​ថាមពល​សឹង្ហ​បូរី​ដែល​កំពុង​ព្យាយាម​ដោះស្រាយ​ ខណៈ​ដែល​ខ្លួន​ព្យា​យាម​សា្ត​របំ​ណុល​ឡើងវិញ​ជិត​ ៥០០លាន​ដុល្លារ​។

ក្រុមហ៊ុន​ KrisEnergy​ បានឱ្យ​ដឹង​ថា​ “តម្លៃ​ប្រេង​កាន់តែ​ខ្ពស់​ផ្តល់​នូវ​ប្រាក់ចំណូល​ខ្ពស់​ពី​ការ​លក់​ប្រេង​។ ទីផ្សារ​ប្រេង​មាន​ភាព​ប្រែប្រួល​ឡើងចុះ​ ហើយ​វា​សំខាន់​សម្រាប់​ប្រតិបត្តិ​ករ​ផ្នែក​ខាងលើ​ ដើម្បី​វាស់​ស្ទង់​ភាព​អាច​ធ្វើ​ពាណិជ្ជកម្ម​ នៃ​ទ្រព្យសកម្ម​របស់​ខ្លួន​នៅក្នុង​សេ​ណា​រី​យ៉ូ​តម្លៃ​ប្រេង​ជាច្រើន​ ដើម្បី​ធានា​និរន្តរភាព​អាជីវកម្ម​”។

អ្នកនាំពាក្យ​រូប​ខាងលើ​បាន​បន្ថែម​ថា​ “ទោះ​យ៉ាងណា​តម្លៃ​ប្រេង​ខ្ពស់​ ដែល​អូស​បន្លាយពេល​យូរ​ ក៏អាច​នាំ​ឱ្យ​មាន​អតិផរណា​ថ្លៃដើម​ សម្រាប់​ថ្លៃដើម​សម្ភារៈ​ និង​សេវាកម្ម​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here