ដោយ Donald Lee
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple Inc បានជាប់ពន្ធពិន័យធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
តំណាងក្រុមហ៊ុនយក្សស្មាតហ្វូនរបស់អាមេរិកបានបង្ហាញខ្លួននៅឯតុលាការសហភាពអឺរ៉ុបនៅសប្តាហ៍នេះសម្រាប់ការប្តឹងឧទ្ធរណ៍ចំពោះការពិន័យជាប្រាក់ចំនួន ១៤,៤ ពាន់លានដុល្លារដែលគណៈកម្មការអឺរ៉ុបនិយាយថា ក្រុមហ៊ុន Apple មិនបានបង់ពន្ធ។
-->
សហគមន៍អឺរ៉ុបក៏បានអះអាងថា អៀរឡង់បានផ្តល់ជំនួយរដ្ឋនិងខុសច្បាប់ដល់ក្រុមហ៊ុន Apple ដោយបញ្ចុះថ្លៃបង់ពន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះចំនួនពីរលើកផ្សេងៗគ្នា។សេចក្តីសម្រេចនេះបានបញ្ជាឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុបអៀរឡង់ដែលមានសាខារបស់ក្រុមហ៊ុន Apple ចំនួនពីរក្នុងសងដល់ការបង់ពន្ធដែលមិនបានបង់បូកនឹងការប្រាក់។
អៀរឡង់ និងក្រុមហ៊ុន Apple កំពុងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចឆ្នាំ ២០១៦ និងអះអាងថា ខ្លួនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ និងបង់ពន្ធចាំបាច់សម្រាប់អាជីវកម្មដែលខ្លួនធ្វើនៅអៀរឡង់។ អៀរឡង់ក៏បានការពារទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះដែរដោយខ្លួននៅតែបន្តលើកទឹកចិត្តក្រុមហ៊ុនពហុជាតិធំៗដើម្បីបង្កើតសាខានៅក្នុងប្រទេសខ្លួនដែលមានអត្រាពន្ធទាបដើម្បីកែលម្អសេដ្ឋកិច្ចរបស់ខ្លួន។
មេធាវីលោក Daniel Beard របស់ Apple បានអះអាងថា “គណកម្មាធិការអះអាងថា រាល់ប្រាក់ចំណេញទាំងអស់របស់ Apple ពីការលក់របស់ខ្លួនទាំងអស់នៅខាងក្រៅទ្វីបអាមេរិកត្រូវតែត្រូវបានចាត់ទុកជាចំណូលរបស់សាខាទាំងពីរនៅក្នុងអៀរឡង់”។
ក្រុមមេធាវីរបស់ក្រុមហ៊ុន Apple អះអាងថា ក្រុមហ៊ុននេះបង់ពន្ធសម្រាប់ភាគច្រើននៃសកម្មភាពអាជីវកម្មរបស់ខ្លួននៅអាមេរិក។ លោក Beard បានលើកឡើងថា សកម្មភាពរបស់សាខាក្រុមហ៊ុនមិនពាក់ព័ន្ធនឹងការបង្កើតអភិវឌ្ឍ ឬគ្រប់គ្រងសិទ្ធិទាំងនោះទេ។
ផ្អែកលើអង្គហេតុនៃករណីនេះ វាផ្ទុយនឹងការពិត និងសុភវិនិច្ឆ័យ”។ មេធាវីរបស់ Apple បានអះអាងថា iPhone, iPad, App Store និងផលិតផល Apple ភាគច្រើនត្រូវបានរចនានិងអភិវឌ្ឍនៅអាមេរិក។លោក Beard បានថ្លែងថា ”សកម្មភាពរបស់សាខាទាំង ២ នេះនៅអៀរឡង់មិនអាចទទួលខុសត្រូវក្នុងការរកប្រាក់ចំណេញស្ទើរតែទាំងអស់របស់ Apple នៅក្រៅទ្វីបអាមេរិកទេ”៕