បណ្តា​ប្រទេស​អាស៊ាន​ និង​កម្ពុជា​កំពុង​ចាប់​យក​ឱកាស​មាស​ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន

0

​ប្រែ​សម្រួល​ដោយ​ ប៊ី​ (កាសែត​ The​ Nation​)

បាងកក​៖ បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ដែល​មាន​គម្រោង​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​នៅ​ខាងក្រៅ​ប្រទេស​ចិន​ ដោយសារតែ​អាមេរិក​ និង​ចិន​បាន​ដាក់បញ្ចូល​ក្នុង​ទណ្ឌកម្ម​ និង​ការ​ដាក់​ពន្ធ​ជា​ការសងសឹក​គ្នា​ទៅវិញទៅមក​។

ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ខាងក្រៅ​ដែល​ត្រូវការ​ ប្រទេស​ទាំងនេះ​កំពុង​ផ្តល់​ការ​លើកទឹកចិត្ត​ពន្ធ​ និង​អត្ថ​ប្រយោជន៍​ផ្សេង​”ទៀត​។

លោក​ Somkid​ Jatusripitak​ ឧបនាយក​រដ្ឋមន្រ្តី​ថៃ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃទី​ ១០​ ខែកញ្ញា​ថា​ “យើង​ឃើញថា​ ការ​ខ្វែងគំនិត​ពាណិជ្ជកម្ម​អាមេរិក​-ចិន​គឺជា​ឱកាស​មួយ​ដើម្បី​ពង្រីក​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​បរទេស​”។

នៅ​ថ្ងៃ​នោះ​ផង​ដែរ​ រដ្ឋាភិបាល​ថៃ​បាន​អនុម័ត​នូវ​អ្វី​ដែលគេ​ហៅថា​ កញ្ចប់​ “Thailand​ Plus​” នៃ​វិធានការណ៍​អនុគ្រោះ​សម្រាប់​ក្រុមហ៊ុន​ដែល​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ​ និង​កន្លែង​ផ្សេងទៀត​ពី​ចិន​។

ការកាត់បន្ថយ​ពន្ធ​សាជីវកម្ម​រហូតដល់​ ៥០​ ភាគរយ​គឺជា​សសរ​ស្តម្ភ​សំខាន់​មួយ​នៃ​កញ្ចប់​នេះ​។គណៈរដ្ឋមន្រ្តី​ក៏បាន​បង្កើត​ក្រុមប្រឹក្សា​គ្រប់គ្រង​ការ​វិនិយោគ​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្រ្តី​ថៃ​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ដើម្បី​ដោះស្រាយ​ការ​ដកចេញ​បទប្បញ្ញត្តិ​មួយចំនួន​។ ក្រុមប្រឹក្សា​នេះ​នឹង​មាន​ក្រុម​ពិសេស​មួយ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ដែល​ផ្លាស់ទៅ​ថៃ​តាម​នីតិវិធី​ចាំបាច់​។

រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ថៃ​លោក​ Suriya​ Juangroongruangkit​ គ្រោង​នឹង​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​នេះ​ដើម្បី​លក់​កញ្ចប់​អត្ថ​ប្រយោជន៍​របស់​រដ្ឋាភិបាល​របស់​លោក​ទៅ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១១​ ខែ​ កញ្ញា​ លេខាធិការ​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ហ្វីលីពីន​លោក​ Ramon​ Lopez​ បាន​និយាយ​ថា​ ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម​គឺជា​ឱកាស​សម្រាប់​ប្រទេស​ហ្វីលីពីន​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​។

លោក​ Lopez​ ក៏បាន​និយាយ​ផង​ដែរ​ថា​ នាយកដ្ឋាន​របស់​លោក​នឹង​ធ្វើការ​ជាមួយ​អាជ្ញាធរ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ជាតិ​លើ​បញ្ហា​នានា​ ដូចជា​ច្បាប់​បន្ធូរបន្ថយ​លើ​ការ​វិនិយោគ​បរទេស​។ ការ​ចាប់​យក​តម្រូវការ​ ប្រទេស​កម្ពុជា​ដែល​មានតម្លៃ​កម្លាំង​ពលកម្ម​ទាប​កំពុង​បង្កើន​វត្តមាន​របស់​ខ្លួន​ជា​មូលដ្ឋាន​ផលិតកម្ម​ជំនួស​មួយ​សម្រាប់​ចិន​សម្រាប់​សម្លៀកបំពាក់​ និង​ផលិតផល​ផ្សេងទៀត​។ ​

ប្រការ​នេះ​នាំ​ឱ្យ​មានការ​កើនឡើង​ការនាំចេញ​ទៅ​អាមេរិក​ដែល​មាន​ចំនួន​ជាង​ ២,២​ ពាន់​លាន​ដុល្លារ​គិត​ពី​ខែមករា​ ដល់​មិថុនា​ ដែល​កើន​ជាង​ ៣០​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ក្នុងនាម​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ប្រទេស​កម្ពុជា​មានគុណ​ប្រយោជន៍​លើ​ពន្ធ​ទាប​នៅពេល​នាំចេញ​ទៅ​អាមេរិក​ និង​ជប៉ុន​។

យោង​តាម​សមាគម​ឧស្សាហកម្ម​ម៉ូដ​អាមេរិក​ ប្រហែលជា​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​ជាស​មា​ជិ​កកំពុង​ពិចារណា​ពង្រីក​លទ្ធកម្ម​នៅ​កម្ពុជា​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​។

លោក​កាំង​ ម៉ូ​នី​កា​ អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មានប្រសាសន៍​ថា​ មាន​លំហូរ​ផ្លាស់​ប្តូរ​ផលិតកម្ម​យ៉ាង​ច្បាស់​ ហើយ​អ្នក​ផលិត​នៅ​ទីនោះ​ចង់​ចាប់​យក​តម្រូវការ​នោះ​ដោយធ្វើ​ឱ្យ​មានការ​រីកចម្រើន​លើ​ការ​វិនិយោគ​ដើមទុន​ និង​ការ​បណ្តុះបណ្តាល​កម្មករ​។

នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​ប្រតិបត្តិ​ការ​នៅ​ចិន​បាន​និង​កំពុង​ទៅ​ទស្សនា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​គាំទ្រ​ដោយ​ប្រទេស​ជប៉ុន​។ ទីប្រឹក្សា​ប្រទេស​មីយ៉ាន់ម៉ា​លោក​ស្រី​អ៊ុង​ សាន​ស៊ូ​ជី​ កាលពី​ខែសីហា​បាន​ចូលរួម​ក្នុង​វេទិកា​វិនិយោគ​មួយ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ប្រទេស​ជប៉ុន​ និង​អាមេរិក​ដោយ​និយាយ​ថា​ មីយ៉ាន់ម៉ា​ចង់​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ដែល​អាច​ក្លាយជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​។

ក្រុមហ៊ុន​ចំនួន​ ៣០​ កំពុង​ផ្លាស់​ប្តូរ​ការ​គិតពិចារណា​ជា​ការពិត​ ការ​ឆ្ពោះទៅ​រក​ការផ្ទេរ​ផលិតកម្ម​ពី​ចិន​ទៅកាន់​អាស៊ី​អាគ្នេយ៍​កំពុងតែ​រីក​រាលដាល​។កាសែត​ក្នុង​ស្រុក​មួយ​របស់​ថៃ​បាន​រាយការណ៍​ថា​ មាន​ក្រុមហ៊ុន​ប្រហែល​ ១០​ កំពុង​គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​ទៅកាន់​ប្រទេស​ថៃ​។

ក្រុមហ៊ុន​ទាំងនេះ​រួមមាន​ក្រុមហ៊ុន​ Delta​ Electronics​ Inc​ និង​ក្រុមហ៊ុន​ Merry​ Electronics​ Co​ របស់​តៃវ៉ាន់​ ក្រុមហ៊ុន​ Ricoh​ Co​ និង​ក្រុមហ៊ុន​ Sharp​ Corp​ របស់​ប្រទេស​ជប៉ុន​។ ក្រុមហ៊ុន​ជាង​ ៣០​ រួម​ទាំង​ក្រុមហ៊ុន​ផលិត​សំបក​កង់​ដ៏​ធំ​របស់​អាមេរិក​កំពុង​ពិចារណា​ផ្លាស់ទៅ​អាស៊ី​អាគ្នេយ៍​។

ប្រទេស​នី​មួយ​ៗចង់​បង្កើន​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ទាំងនេះ​បន្ថែម​ទៀត​ដើម្បី​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​អំពី​កំណើន​សេដ្ឋកិច្ច​។ក្នុងចំណោម​ប្រជាជាតិ​សំ​ខាន់​ៗទាំង​ ៦ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ មាន​ប្រទេស​ចំនួន​ ៥ បាន​រាយការណ៍​ថា​ មាន​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​យឺត​ចាប់ពី​ខែ​ មេសា​ ដល់​ខែ​ មិថុនា​ ដោយសារ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ចិន​ដែល​ត្រូវ​បាន​សន្មត​ថា​ជា​ការ​ប៉ះទង្គិច​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​កើតមាន​។

ករណី​លើកលែង​នោះ​គឺ​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​តម្រូវការ​ក្នុង​ស្រុក​ខ្លាំង​។បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​សង្ឃឹមថា​ មូលដ្ឋាន​ផលិតកម្ម​កាន់តែ​ច្រើន​នឹង​មានន័យថា​ ការនាំចេញ​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​អភិវឌ្ឍន៍​ដែល​នឹង​ជំនួស​ឱ្យ​ការនាំចេញ​ថយ​ចុះទៅ​កាន់​ប្រទេស​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here