ដោយ វុត្ថា
ភ្នំពេញ៖ អគារអគ្គនាយកដ្ឋានពន្ធដារថ្មីតតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក មានកម្ពស់រហូតដល់ ៣៦ជាន់ បានចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប OCIC ជ្រោយចង្វារ ។
អគារនេះគឺការវិនិយោគដោយអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបានទិញដីក្នុងតំបន់នេះរួចមកហើយសម្រាប់គម្រោងមួយនេះ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group ដែលជាក្រុមហ៊ុនចិន ។
បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារមានអាសយដ្ឋានស្ថិតនៅលើដីឡូតិ៍លេខ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ គឺគៀកនឹងស្ពានអាកាសស្ដុបតិចណូ ក្រោយស្ពានអាកាសនេះត្រូវបានសាងសង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៥កន្លងទៅ៕








