ដោយ Donald Lee
ភ្នំពេញៈ អគ្គិភ័យពីប្រទេសឥណ្ឌូនេស៊ី នៅតែបន្តគ្របដណ្តប់តំបន់នេះ ក្នុងអ័ព្ទដែលមានជាតិពុល ហើយបានធ្វើឱ្យប្រទេសសឹង្ហបូរី ក្លាយជាទីក្រុងមួយដែលមានភាពកខ្វក់បំផុតនៅក្នុងពិភពលោក។
សន្ទស្សន៍បំពុល (PSI) ដែលជាវិធីវាស់គុណភាពខ្យល់ មានកម្រិតខ្ពស់រហូតដល់ ១២៨ នៅថ្ងៃព្រហស្បតិ៍ នៅសឹង្ហបូរី។ សន្ទស្សន៍បំពុលចន្លោះពី១០១ ដល់២០០ ត្រូវបានគេចាត់ទុកថាជាការបំពុលខ្លាំងណាស់។
-->
ទីភ្នាក់ងារបរិស្ថានជាតិរបស់ប្រទេសសឹង្ហបូរី (NEA) បាននិយាយថា “តាមរយៈការព្យាករណ៍គុណភាពខ្យល់សម្រាប់ ២៤ម៉ោង បន្ទាប់មនុស្សដែលមានសុខភាពល្អអាចប៉ះពាល់ដល់សុខភាព”។
ភ្នាក់ងារបរិស្ថានជាតិរបស់ប្រទេសសឹង្ហបូរីបានបន្ថែមទៀតថា “មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងកុមារគួរតែកាត់បន្ថយការចេញមកក្រៅ ខណៈអ្នកដែលមានជំងឺសួត ឬជំងឺបេះដូងរ៉ាំរ៉ៃ គួរតែចៀសវាងការចេញមកខាងក្រៅដូចគ្នា”។
សឹង្ហបូរីបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០ នៅក្នុងបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុតនៅលើពិភពលោកក្នុងសប្តាហ៍នេះ ដែលនៅក្នុងចំណោមទីក្រុង Dehli ប្រទេសឥណ្ឌា និងទីក្រុងគុយវ៉ែត ប្រទេសកូវ៉ែត។
ភ្លើងឆេះព្រៃរបស់ឥណ្ឌូណេស៊ីតាមរដូវ បានធ្វើឱ្យខូចខាតដល់ប្រទេសម៉ាឡេស៊ីដែលនៅជិតខាងផងដែរ។
ក្រសួងអប់រំម៉ាឡេស៊ីបានប្រកាសថា ខ្លួនត្រូវបានបង្ខំឲ្យបិទទ្វារសាលារៀនចំនួន ២,៥០០កន្លែងនៅក្នុងប្រទេស ដោយសារការបំពុលបរិយាកាសពុល ពីភ្លើងឆេះព្រៃដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី៕