ដោយ វុត្ថា
ប៉េកាំងៈ រដ្ឋាភិបាលនៃប្រទេសចិនបានអនុម័ត គម្រោងវិនិយោគមានទ្រព្យសកម្មចំនួន៩ ជាមួយនឹងទឹកប្រាក់វិនិយោគចំនួន ៦៨,៩ពាន់លានយន់ ស្មើនឹងប្រហែល ៩,៧ ពាន់លានដុល្លារអាមេរិក នៅក្នុងខែសីហា។
លោក Meng Wei អ្នកនាំពាក្យគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិកាលពីថ្ងៃពុធម្សិលមិញនេះថា គំរោងទាំងនេះ ភាគច្រើនផ្តោតលើវិស័យអភិរក្សទឹក និងឧស្សាហកម្មថាមពល។ លោកបន្តថា ទិន្នន័យពីដំបូងបានបង្ហាញថា កំណើនវិនិយោគទុនមានស្ថេរភាពនៅតែមានស្ថេរភាព ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ដោយកើនឡើង ៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការមានការវិនិយោគលើបច្ចេកវិទ្យាក្នុងកម្រិតខ្ពស់។
លោកបន្តទៀតថា ការវិនិយោគលើផលិតកម្មបច្ចេកវិទ្យា បានកើនឡើង១២ភាគរយ ខណៈការវិនិយោគលើសេវាកម្មបច្ចេកវិទ្យាកើនឡើង ១៤,៩ ភាគរយ និងកំនើនវិនិយោគក្នុងវិស័យឧស្សាហកម្មកើនចំនួន ៧,៦ភាគរយ។ ចំណែកការវិនិយោគលើអចលនទ្រព្យរួមមានការចំណាយលើហេដ្ឋារចនាសម្ព័ន្ធទ្រព្យ គ្រឿងម៉ាស៊ីន និងទ្រព្យសម្បត្តិរូបវន្តផ្សេងទៀត។
ក្នុងរយៈពេល៨ខែដំបូង ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន បានកើនឡើង ៤,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើឱ្យមានកំណើន ០,៤ភាគរយពីកំនើនដែលបានមើលឃើញក្នុងអំឡុងចន្លោះខែមករា – ដល់ខែកក្កដា៕






