ដោយ ប៊ី
ភ្នំពេញ៖ មន្រ្តីកម្ពុជាកំពុងធ្វើដំណើរទៅទីក្រុងមូស្គូនៅខែក្រោយដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ។ នេះបើយោងតាមគេហទំព័រ ASEAN Briefing ចុះកាលពីម្សិលមិញនេះ។
សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីស្ថិតនៅចន្លោះ និងសហភាពអឺរ៉ុប ហើយមានអាមេនី បេឡារុស្ស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន និងរុស្ស៊ី។
-->
ប្រទេសនេះមានប្រជាជនសរុបចំនួន ១៨៣ លាននាក់និងផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំមានចំនួន ៥ ទ្រីលានដុល្លារអាមេរិក។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដែលបានធ្វើឡើងនៅទីក្រុងបាងកក។
ប្រធានបទសំខាន់នោះគឺរដ្ឋមន្ត្រីអាស៊ានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ីអាគ្នេយ៍ និងប្លុកអាស៊ីកណ្តាលអាស៊ីខាងកើត។
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ខ្លួនជឿជាក់ថាសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផ្តល់ឱកាសយ៉ាងល្អទាក់ទងនឹងការពង្រីកពាណិជ្ជកម្ម ហើយកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្លុកនេះរួមទាំងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពេញលេញមួយ ហើយមានការបើកពាណិជ្ជកម្មមួយចំនួនរួចហើយរវាង កម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដោយសារកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិច ផលិតផលកម្ពុជាចំនួន ៤៦ អាចចូលក្នុងទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដោយមិនគិតថ្លៃក្នុងអំឡុងពេល ៣ ឆ្នាំខាងមុខរួមមានអង្ករ សូត្រ វាយន ភណ្ឌសាច់ បន្លែនិងកាហ្វេ។
កម្ពុជាសង្ឃឹមថានឹងធ្វើតាមគំរូរបស់វៀតណាមដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីក្នុងឆ្នាំ ២០១៦ ដែលបានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ីជា ពិសេសមានការកើនឡើងពីសូន្យដល់ ១០ ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ខណៈការវិនិយោគរបស់រុស្ស៊ីទៅកាន់វៀតណាមមានចំនួនសរុបប្រមាណ ១ ពាន់លានដុល្លារ។
វាមានគុណសម្បត្តិសម្រាប់វិនិយោគិនរុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនៅកម្ពុជា និងវៀតណាមដែលជាសមាជិកអាស៊ាន ហើយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយទាំងចិន និងឥណ្ឌា។
ដរាបណាច្បាប់ដើមរបស់អាស៊ានត្រូវបានគោរពដែលអនុញ្ញាតឱ្យមានគ្រឿងបន្លាស់របស់រុស្ស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីបន្ថែមទៅក្នុងផលិតផលចុងក្រោយ ហើយផលិតផលអាចត្រូវបានផលិតនៅក្នុងប្រទេសទាំងនេះ និងនាំចេញទៅចិន ឬឥណ្ឌាដោយមិនគិតពន្ធ។
បណ្តាប្រទេសអាស៊ានផ្សេងទៀតក៏ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីផងដែរ។
សឹង្ហបូរីត្រូវបានរំពឹងថានឹងប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីរបស់ខ្លួននៅខែក្រោយនេះ ខណៈថៃក៏ត្រូវបានគេយល់ថាកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕