ដោយ Donald Lee
វ៉ាស៊ីនតោន៖ ការចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិនបានបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃ សុក្រ បន្ទាប់ក្រុមមន្រ្តីហៅការចរចានេះប្រកបដោយលក្ខណៈស្ថាបនា។
កិច្ចចរចាពាណិជ្ជកម្មបន្ទាប់ត្រូវបានគ្រោងធ្វើនៅខែក្រោយ។មន្ត្រីពាណិជ្ជកម្មមកពីភាគីទាំងសងខាងបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីព័ត៌មានលម្អិតនៃកិច្ចពិភាក្សានេះទេ។
-->
រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មដោយផ្តល់ការលើកលែងពន្ធដល់ផលិតផលចិនជាង ៤០០ មុខរួមទាំងទំនិញជាកញ្ចប់ដែលមានតម្លៃ ២៥០ ពាន់លានដុល្លារដែលជាប់ពន្ធលើទំនិញក្នុងឆ្នាំ ២០១៨ ។
ទោះយ៉ាងណា អ្នកវិភាគមួយចំនួនបានប៉ាន់ស្មានថា កិច្ចចរចាពាណិជ្ជកម្មមិនបានប្រព្រឹត្តទៅដោយរលូនទេ បន្ទាប់ពីត្រូវបានគេបង្ហាញថា គណៈប្រតិភូពាណិជ្ជកម្មចិនបានកាត់បន្ថយការធ្វើដំណើររបស់ពួកគេនៅអាមេរិកក្នុងរយៈពេលខ្លីដោយមិនបានរំពឹងទុកដោយលុបចោលដំណើរទស្សនកិច្ចកសិដ្ឋាននៅម៉ុងតាណាដោយត្រឡប់ទៅទីក្រុងប៉េកាំងវិញភ្លាមៗ។
លោក Nicole Rolf ប្រធានសហព័ន្ធកិច្ចការកសិកម្មនៅម៉ុនតាណាបាននិយាយនៅក្នុងបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍អាមេរិកថា ស្ថានទូតចិនបាននិយាយថា ពួកគេបានកាត់បន្ថយការធ្វើដំណើររយៈពេលខ្លី ហើយវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ហើយពួកគេនឹងមិនធ្វើទស្សនកិច្ចម៉ុនតាណាឡើយ៕