តើ​មហាសេដ្ឋី​លេខ១​ នៅ​លើ​ពិភពលោក​ ចាប់ផ្ដើម​អាជីវកម្ម​ Amazon​ យ៉ាងដូចម្ដេច​

0

ដោយ​ វល័​ក្ខ​

ភ្នំពេញ​៖​ លោក​ Jeff​ Bezos​ បាន​ចាប់ផ្ដើម​បើក​ដំណើរការ​ក្រុមហ៊ុន​លក់ទំនិញ​តាម​អន​ឡាញ​ Amazon​ ដំបូង​បំផុត​នៅ​ឆ្នាំ១៩៩៤​ ដោយ​នៅពេល​នោះ​ គឺ​មាន​លក់​តែ​សៀវភៅ​តែប៉ុណ្ណោះ​ ហើយ​ទុន​ក្នុង​ការ​វិនិយោគ​ដំបូង​ ក៏​មិនមែន​ជា​លុយ​ផ្ទាល់ខ្លួន​របស់​លោក​ផង​ដែរ​។ តើន​រណា​ជា​អ្នក​វិនិយោគ​ដំបូង​គេ​?។

ក្រោយពី​លាឈប់​ការងារ​ពី​ក្រុមហ៊ុន​ D.E​ Shaw​ នា​ចុងឆ្នាំ១៩៩៣​ លោក​ Jeff​ Bezos​ បាន​ចាប់ផ្ដើម​រៀបចំ​បង្កើត​ក្រុមហ៊ុន ​Amazon​ ឡើង​ ដោយពេល​នោះ​លោក​បាន​សរសេរ​ពី​ផែនការអាជីវកម្ម​ ប៉ុន្តែ​ខ្វះ​ទុន​ដើម្បី​ដំណើរការ​ ភ្លាម​នោះ​ឪពុកម្ដាយ​របស់​លោក​ក៏បាន​ផ្ដល់​លុយ​ទុន​វិនិយោគ​ ​; ក្នុង​ទំហំ​ទឹកប្រាក់​មួយ​ច្រើន​គួរសម​ ដោយតាម​ការ​ប៉ាន់ប្រមាណ​ប្រហែលជា ៣០០​,០០០ដុល្លារ​អាមេរិក​។

ក្រោយពី​ទទួល​បាន​ទុន​នេះ​ហើយ​ លោក​ Jeff​ Bezos​ ក៏បាន​បញ្ជាក់​ទៅកាន់​ឪពុកម្ដាយ​លោក​ ដែល​ជា​វិនិយោគិន​ដំបូង​គេ​នេះ​វិញ​ថា​ អាជីវកម្ម​របស់​លោក​ អាច​នឹង​បរាជ័យ​ ៧០ភាគរយ​ ព្រោះ​វា​ជាមុ​ខជំនួញ​ថ្មី​សម្រាប់​ពេលនោះ​ ប៉ុន្តែ​ឪពុកម្ដាយ​លោក​បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​លោក​កុំ​អស់សង្ឃឹម​ ត្រូវតែ​ធ្វើ​វា​ឱ្យ​ជោគជ័យ​។

យោង​តាម​របាយការណ៍​វាយតម្លៃ​របស់​ Market​ Realist​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Amazon​ មានតម្លៃ​រហូតដល់​ជាង ៣១៥ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ២០១៩ នេះ​ ហើយ​បើ​គិត​ពី​ប្រាក់ចំណូល​ នៅក្នុង​ឆ្នាំ២០១៨ មាន​រហូតដល់​ជិត ២៣៣ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​នៅពេល​នេះ​លោក​ Jeff​ Bezos​ បាន​ក្លាយជា​កំពូល​មហាសេដ្ឋី​លេខ១ នៅ​លើ​ពិភពលោក​ជាមួយនឹង​ទ្រព្យសម្បត្តិ​ជាង១១០ពាន់​លាន​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here