ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ រយៈ​ ៥ខែ​កើន​ដល់​ ២ ពាន់​លាន​ដុល្លារ

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ រដ្ឋា​បាល​កម្ពុជា​បាន​សម្តែង​ការ​ពេញចិត្ត​នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ក្រោយពី​មានការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ផ្លាស់​ប្តូរ​ប្រជាជន​នឹង​ប្រជាជន​ប៉ុណ្ណោះទេ​ ថែមទាំង​រួមចំណែក​ដល់​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ផង​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​។

ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ នៅក្នុង​ជំនួប​ជាមួយ​លោក​ MIKAMI​ ​Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៤​ ខែកញ្ញា​ ម្សិលមិញ​នេះ​ថា​ លោក​ពេញចិត្ត​ចំពោះ​កំណើន​ពាណិជ្ជកម្ម​កម្ពុជា​-ជប៉ុន​ ដោយ​ក្នុងរយៈពេល៥​ ខែ​ដើមឆ្នាំ​ ២០១៩​ នេះ​ មាន​ទំហំ​រហូតដល់​ជាង​ ២ពាន់​លាន​ដុល្លារ​អាមេរិក​។

លោក​ MIKAMI​ ​Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ក៏បាន​សម្តែង​នូវ​ករ​រីករាយ​ផង​ដែរ​ចំពោះ​ការ​រីក​ចំរើន​ និង​ការវិវឌ្ឍន៍​ក្នុង​វិស័យ​ជាច្រើន​នៃ​កិ​ច្ច​សហ​ប្រ​ត្តិ​ការ​ជាមួយនឹង​ប្រទេស​កម្ពុជា​កាលពី​កន្លងមក​រហូតដល់​បច្ចុប្បន្ន​នេះ​។

លោក​បន្ត​ថា​ “សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ក្នុងរយៈពេល​ ៣ ឆ្នាំ​ កន្លងមក​នេះ​ បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន​ ហើយ​គ្រប់ពេល​ទាំងអស់​សម្តេច​តែង​មានប្រសាសន៍​ពន្យល់​ពី​ស្ថានភាព​ និង​លក្ខខណ្ឌ​អនុគ្រោះ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ដល់​ធុរជន​ជប៉ុន​ ។ ​

ជាមួយគ្នា​ មាន​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ទៅលេង​នៅក្នុង​ប្រទេស​ជប៉ុន​។លោក​បន្ត​ថា​ “ប្រសាសន៍​របស់​សម្តេច​តេជោ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ​ លោក​បាន​អរគុណ​ដល់​ប្រទេស​កម្ពុជា​ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo​-pacific​ របស់​ជប៉ុន​ និង​គាំទ្រ​នៅក្នុង​វេទិកា​អន្តរ​ជា​តិ​ផ្សេង​ៗទៀត​ ផង​ដែរ​”។

សូម​អាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​នៅ​ខាងក្រោម​នេះ​៖

LEAVE A REPLY

Please enter your comment!
Please enter your name here