ដោយ ម៉ាណេត
ភ្នំពេញៈ យោងតាមសារព៌តមាន Xinhua បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាបានកើនឡើងគួរឱ្យកត់សម្គាល់នៅទូទាំងអាមេរិក ខណៈតម្លៃប្រេងឆៅឡើងដល់៥៨ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន។
យោងតាមរបាយការណ៍ពីរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) នៅថ្ងៃ ចន្ទនេះ តម្លៃលក់រាយប្រេងសាំងធម្មតា បានកើនឡើងជាង១០សេនកាលពីសប្តាហ៍មុន ដល់ជាង ២,៦៥ដុល្លារអាមេរិកក្នុងមួយហ្គាឡុងគិតត្រឹមនៅថ្ងៃទី ២៣ ខែកញ្ញា។
-->
ទន្ទឹមនឹងនេះដែរ តម្លៃប្រេងឆៅនៅឯផ្សារហ៊ុនញូវយ៉ក ឬ Nymex បានឡើងថ្លៃលើស៥៨ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន ដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងរបស់អារ៉ាប៊ីសាអ៊ូឌីតនៅតែបន្តកើតមាន។
សម្រាប់តំបន់ឆ្នេរខាងលិចនៅអាមេរិក ដែលរាប់បញ្ចូលទាំងរដ្ឋកាលីហ្វ័រញ៉ា អូរីហ្គូន វ៉ាស៊ីនតោន អារីហ្សូណា អាឡាស្កា និងរដ្ឋហាវ៉ៃ តម្លៃប្រេងសាំងបានកើនឡើងជាង៨ សេនស្មើនឹង៣,៣៤ ដុល្លារក្នុងមួយហ្គាឡុង។
សម្រាប់តំបន់ Rocky Mountain ដែលរួមមានរដ្ឋម៉ុនតាណា វ៉ាយមីង រដ្ឋខូឡូរ៉ាដូ រដ្ឋយូថាហ៍ និងរដ្ឋអៃដាហូ ម្លៃសាំងឡើងថ្លៃជាង៤សេនដល់ជិត២,៧ដុល្លារ ក្នុងមួយហ្គាឡុង។

សម្រាប់តំបន់ឈូងសមុទ្រឈូងសមុទ្រ ដែលរួមមានរដ្ឋតិចសាស់ លូស៊ីអាណា រដ្ឋអាឡាបាម៉ា មីស៊ីស៊ីពី អាខេនសាស និងញូម៉ិកស៊ិក តម្លៃសាំងឡើង១២សេនដល់ជាង ២,៣៥ ដុល្លារក្នុងមួយហ្គាឡុង៕