សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប​គិតគូរ​ឡើងវិញ​ចំពោះ​ការ​ដក​ EBA​

0

ដោយ​ម៉ា​ ណេត

ភ្នំ​ពេញៈ​ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (EuroCham​) បានឱ្យ​ថា​ ការ​ដក​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ “អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​” (EBA​) រវាង​សហភាព​អឺរ៉ុប​ និង​កម្ពុជា​ ស្មើនឹង​ទណ្ឌកម្ម​ដែល​នឹង​បង្ក​អន្តរាយ​ ដល់​ការ​វិនិយោគ​អឺរ៉ុប​សហគមន៍​ ធុរកិច្ច​អឺរ៉ុប​ គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​អឺរ៉ុប​ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

ការរៀបចំ​ EBA​ អនុញ្ញាត​ឱ្យ​សមាជិក​សហភាព​អឺរ៉ុប​ នាំចូល​ផលិតផល​ពី​កម្ពុជា​ (ក្រៅពី​គ្រឿងសស្ត្រាវុធ​) ដោយ​មិន​គិត​ពន្ធ​និង​កូតា​។សហភាព​អឺរ៉ុប​បាន​ព្រមាន​ថា​ គ្រោងការណ៍​នេះ​នឹង​ត្រូវ​លុបចោល​វិញ​ លុះត្រាតែ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែទម្រង់​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​។

យោង​តាម​សេចក្តី​ប្រកាស ​EuroCham​ ចេញផ្សាយ​កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហគមន៍​អឺរ៉ុប​ និង​សមាជិកភាព​ដែល​បាន​ពង្រីក​របស់​យើង​ EuroCham​ បាន​រីកចម្រើន​ ក្លាយជា​សមាគម​ធុរកិច្ច​លេចធ្លោ​ និង​គួរ​ឱ្យ​គោរព​បំផុត​នៅ​កម្ពុជា​។ យើង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​ និង​បទបញ្ញត្តិ​របស់​ប្រទេសជាតិ​ ខណៈ​យើង​ខិតខំ​លើកកម្ពស់​ផលប្រយោជន៍​ពាណិជ្ជកម្ម​នៃ​អាជីវកម្ម​អឺរ៉ុប​។

សេចក្តី​ប្រកាស​នេះ​បាន​សង្កត់ធ្ងន់​ថា​ “ការ​ដក​ EBA​ នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ និង​សមាជិក​របស់​យើង​”។

នៅ​កម្ពុជា​សហគមន៍​អឺរ៉ុប​ និង​ធុរកិច្ច​អឺរ៉ុប​បាន​ទទួលការ​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំមុខ​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ ការ​ទទួល​បាន​ឱកាស​ស្មើគ្នា​ និង​អាទិភាព​ដទៃទៀត​ដែល​ជា​ស្នូល​នៃ​តម្លៃ​អឺរ៉ុប​។ នៅក្នុង​តំបន់​នេះ​ផង​ដែរ​ ការ​រីកចម្រើន​ដ៏​អស្ចារ្យ​ត្រូវ​បាន​បង្កើត​ឡើង​។ ការ​ធ្វើសកម្មភាព​ទាំង​ការ​បង្ខិតបង្ខំ​ អាច​មិន​ទទួល​បានការ​ផ្លាស់​ប្តូរ​ដែល​ចង់បាន​ទេ​។ វា​ត្រូវ​បាន​បង្ហាញថា​ កម្ពុជា​ទំនងជា​នឹង​ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​មានអំណាច​នៅពេល​មានការ​ប្រកួតប្រជែង​។

សហគមន៍​អឺរ៉ុប​នឹង​ជំរុញ​ឥទ្ធិពល​ និង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​កម្ពុជា​ និង​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​កិច្ច​ព្រមព្រៀង​នឹង​ការពារ​ EBA​។ កិច្ច​ព្រមព្រៀង​បែបនេះ​ ត្រូវតែ​ទទួលស្គាល់​លក្ខណៈ​ពិសេស​ នៃ​វិស័យ​នយោបាយ​នៅ​កម្ពុជា​ វា​ត្រូវតែ​ដាក់ជី​វិត​របស់​បុរស​ និង​ស្ត្រីជា​អាទិភាព​ ហើយ​វា​ត្រូវតែ​គិតគូរ​ពី​ការ​វិនិយោគ​របស់​អាជីវកម្ម​អឺរ៉ុប​ និង​ការងារ​រាប់មិនអស់​ដែល​ទៅដល់​ពួកគេ​។

Eurocham​ ឱ្យ​ដឹង​ទៀត​ថា​ ក្នុងរយៈពេល​ប្រហែល២០ឆ្នាំ​ EBA​ គឺជា​ឧបករណ៍​សម្រាប់​ការ​ផ្លាស់​ប្តូរ​រួច​ទៅ​ហើយ​។ ឥឡូវនេះ​មិនមែន​ជា​ពេលវេលា​ ដើម្បី​បោះបង់ចោល​ទេ​។ EuroCham​ និង​សមាជិក​របស់​ខ្លួន​បាន​ប្រឈមមុខនឹង​ឧបសគ្គ​ជាច្រើន​ ហើយ​មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវ​កើតឡើង​។

សេចក្តី​ប្រកាស​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បញ្ជា​ក់់​ថា​ “ចូរ​យើង​ដោះស្រាយ​វា​ជាមួយគ្នា​ ដើម្បី​សន្តិភាព​ និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here