ដោយ Donald Lee
ប្រទេសចិនៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់របស់ចិន នឹងទៅធ្វើសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន (US-China trade) ម្តងទៀតនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការប្រារព្ធទិវាជាតិរបស់ខ្លួនរួចរាល់ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។
ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងដឹកនាំក្រុមមន្រ្តីពាណិជ្ជកម្មមួយក្រុមទៅតតាំងលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំ ដែលបានធ្វើឱ្យកំណើន GDP សាកលធ្លាក់ចុះ និងគំរាមកំហែងទាញសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះផងដែរ។
កិច្ចប្រជុំនេះ នឹងក្លាយជាវគ្គចរចាពាណិជ្ជកម្មលើកទី១៣ រវាងភាគីទាំងពីរចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម។
ធនាគារប្រជាជនចិន បានចេញសេចក្តីជូនដំណឹងមួយមុនថ្ងៃឈប់ សម្រាកសាធារណៈរយៈពេលយូររវាងថ្ងៃទី១ ដល់ថ្ងៃទី៧ខែតុលា ដើម្បីរំលឹកដល់ការបង្កើតប្រទេសថា ខ្លួននឹងចាត់វិធានការ ដើម្បីបង្កើនលំហូររូបិយវត្ថុ និងភាពងាយស្រួលក្នុងវិស័យសេដ្ឋកិច្ច។
ធនាគារ PBOC បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo ថា “ PBOC នឹងបន្តអនុវត្តគោលនយោបាយរូបិយវត្ថុ ប្រកបដោយការប្រុងប្រយ័ត្ន និងបង្កើនភាពខ្លាំងចំពោះវិធានការប្រឆាំងទៅនឹងការវិលត្រឡប់មកវិញ”៕






