ដោយ Donald Lee
ហុងកុងៈ មេដឹកនាំហុងកុង លោកស្រី Carrie Lam នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីរំលឹកបុណ្យខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខណៈប្រជាជនហុងកុងកំពុងតវ៉ាប្រកបដោយអនាធិបតេយ្យនៅសប្តាហ៍នេះ។
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនហុងកុង នឹងរៀបចំធ្វើកូដកម្ម និងប្រមូលផ្តុំជាលក្ខខណៈទ្រង់ទ្រាយធំ នៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើឱ្យទីក្រុងប៉េកាំងមានការខ្មាស់អៀន ស្របពេលដែលប្រារព្ធខួបលើកទី៧០នៃការបង្កើតប្រទេស។
-->
ក្រុមអ្នកតវ៉ា និងប៉ូលីសបានប៉ះទង្គិតគ្នានៅតាមដងផ្លូវ នៅក្នុងទីក្រុងហុងកុងម្តងទៀតកាលពីចុងសប្តាហ៍មុន ដែលធ្វើឱ្យអាជីវកម្មជាច្រើនទីតាំងបានបិទការិយាល័យ។ ហាងនានានៅក្នុងទីក្រុង ជាប់ទៅដោយអំបែងដបកែវ ដែលខូចពីស្រាក្រឡុក molotov និង grafitti ដែលត្រូវបានក្រុមអ្នកតវ៉ាជះ និងលាបពាសពេញអគាររដ្ឋាភិបាលរួច។
ប៉ូលីសហុងកុងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មន្រ្តីម្នាក់បានបាញ់ឡើងលើដើម្បីការពារខ្លួន និងព្រមានចំពោះក្រុមអ្នកតវ៉ា ខណៈពេលដែលមានការប្រឈមមុខដាក់គ្នាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា“ មន្រ្តីប៉ូលីសត្រូវបានឡោមព័ទ្ធ និងវាយប្រហារដោយក្រុមបាតុករដ៏ឃោរឃៅមួយក្រុមធំ”។
សប្តាហ៍នេះនឹងក្លាយជាការសាកល្បងដ៏ធំបំផុតថ្មីមួយទៀត សម្រាប់ការពិសោធន៍ចំពោះប្រទេសចិនដែលជា “ប្រទេសមួយមានប្រព័ន្ធគ្រប់គ្រងពីរ” ដែលបានផ្តល់ទៅអោយទីក្រុងហុងកុងនូវសេរីភាព និងសិទ្ធិ ដែលមិនត្រូវបានបែងចែកប្រជាជនរាប់ពាន់លាននាក់ដែលកំពុងរស់នៅលើចិនដីគោក៕