ដោយ Donald Lee
វៀតណាម៖ សេដ្ឋកិច្ចវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះដោយកើនឡើងជាង៧ ភាគរយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ពោលកើនឡើងយ៉ាងខ្ពស់ប្រមាណ៧,៣១% ក្នុងរយៈពេលត្រីមាសទី៣ បើធៀបនឹងត្រីមាសមុន។
ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមបានចេញផ្សាយទិន្នន័យរបស់ខ្លួនកាលពីពេលថ្មីៗនេះបង្ហាញពីកំណើន៦,៩៨ភាគរយ នៅក្នុងឆ្នាំនេះដែលភាគច្រើនកំនើននេះ គឺដោយសារតែវិស័យផលិតកម្មកំពុងរីកចម្រើន និងក្រុមហ៊ុនអន្តរជាតិកំពុងសម្លឹងរកការផ្លាស់ទីលំនៅចេញពីប្រទេសចិន។
-->
យោងតាម GSO ការនាំចេញបានកើនឡើង៨,២ភាគរយ ដែលមានទំហំទឹកប្រាក់រហូតដល់១៩៤,៣ពាន់លានដុល្លារនៅឆ្នាំនេះ។
លោក Nguyen Bich Lam ប្រធានការិយាល័យស្ថិតិទូទៅបាននិយាយនៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ កាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថា “ការផលិតគឺជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បន្ទាប់មកវិស័យសេវាកម្ម”។
មានក្រុមហ៊ុនជាច្រើនបានចាកចេញពីប្រទេសចិន ទៅកាន់ប្រទេសវៀតណាមចាប់តាំងពីមានការកើនឡើង នូវសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅឆ្នាំនេះ។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបន្ទាបស្ថានភាពសេដ្ឋកិច្ចពិភពលោកកាលពីខែមុន ដោយសារតែភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្តកើតមានរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។

អង្គការ OECD ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានបន្ទាបកំណើនGDP សាកលមកនៅត្រឹម០,៣ ភាគរយដល់២,៩ ភាគរយសម្រាប់ឆ្នាំ២០១៩។ វាក៏បានថយចុះកំណើនផ.ស.សនៅឆ្នាំ២០២០ មកនៅត្រឹម០,៤ ភាគរយដល់៣ភាគរយផងដែរ៕