ដោយ Donald Lee
ប៉េកាំង៖ ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ បានចាប់ផ្តើមប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានទាហានជាង១៥.០០០នាក់បានចូលរួមក្បួនដង្ហែ និងយន្តហោះយោធា ១៦០គ្រឿង។
ថ្ងៃខួបលើកទី៧០នេះ ត្រូវបានប្រារព្ធឡើងជាមួយនឹងការបង្ហាញ អំណាចយោធារបស់ចិនដ៏ធំ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានបង្ហាញអាវុធ និងយន្តហោះបច្ចេកវិទ្យាថ្មីបង្ហាញពីកម្លាំងរបស់ខ្លួននៅក្នុងក្បួនព្យុហយាត្រាមួយនៅទីក្រុងប៉េកាំង។
ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់ប្រជាជាតិថា “គ្មានកម្លាំងណាអាចធ្វើឱ្យរង្គោះរង្គើគ្រឹះ នៃប្រជាជាតិដ៏អស្ចារ្យនេះបានឡើយ” ។ លោកបន្តថា “គ្មានកម្លាំងណាអាចបញ្ឈប់ប្រជាជនចិន និងប្រជាជាតិចិនដែលឈានមុខគេបានឡើយ”។
លោក Xi បានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ហើយរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការកំណត់រយៈពេល ដើម្បីធ្វើឱ្យគាត់ក្លាយជាមេដឹកនាំប្រទេសចិនដោយគ្មានកំណត់៕









