ការសិក្សា​៖ តម្លៃ​នៃ​ការ​ចំណាយ​សម្រាប់​ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ថ្លៃ​ជាង​ប្រទេស​វៀតណាម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា​ តម្លៃ​លើ​ការ​ចំណាយ​ផ្សេង​សម្រាប់​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ មានតម្លៃ​ថ្លៃជាង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ២០១៩នេះ​។

យោង​តាម​សន្ទស្សន៍​ Numbeo​ Cost​ of​ Living​ Index​ 2019​ បាន​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មានតម្លៃ​ថ្លៃជាង​គេ​ពោល​ស្ថិតនៅ​ក្នុង​តារាង​ទី៤​ បន្ទាប់ពី​ប្រទេស​សិង្ហបុរី​ ប្រទេស​ថៃ​ និង​ប្រទេស​មីយ៉ាន់ម៉ា​។

ការស្ទង់មតិ​នេះ​ បាន​ចងក្រង​ទិន្នន័យ​ផ្អែកលើ​តម្លៃ​នៃ​ការជួល​ ឧបករណ៍​ប្រើប្រាស់​ ម្ហូបអាហារ​ និង​ការ​ដឹកជញ្ជូន​ ដោយ​ក្នុង​នោះ​ការ​ចំណាយ​លើ​ការរស់នៅ​របស់​ប្រទេស​កម្ពុជា​មានតម្លៃ​ថ្លៃជាង​ប្រទេស​វៀតណាម​ ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ការស្ទង់មតិ​បាន​លើកឡើង​ថា​“ការ​ចំណាយ​ថ្លៃដើម​ នៃ​ការរស់នៅ​ក្នុង​ប្រទេស​វៀតណាម​ គឺ​ទាប​ជាង​នៅ​កម្ពុជា​ប្រមាណ១៩​,៧០​ ភាគរយ​ ។ តម្លៃ​នៃ​ការជួល​នៅ​ក្នុង​ប្រ​ទេ​វៀតណាម​គឺ​ទាប​ជាង​នៅ​កម្ពុជា​ ៨,៩៧​ ភាគរយ​”។

ការស្ទង់មតិ​នេះ​បាន​រក​ឃើញថា​តម្លៃ​ម្ហូបអាហារ​ និង​ថ្លៃ​ជួល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មានតម្លៃ​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​វៀតណាម​។

ការស្ទង់មតិ​បាន​លើកឡើង​ថា​ “អំណាច​ទិញ​ក្នុង​ស្រុក​នៅ​ទីក្រុង​ហូជីមិញ​ គឺ​ខ្ពស់​ជាង​ទីក្រុង​ភ្នំពេញ៧៩​,៤៨​ ភាគរយ​។ តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ទីក្រុង​ហូជីមិញ​ គឺ​ទាប​ជាង​ទីក្រុង​ភ្នំពេញ១៧.៩៣ភាគរយ​។

ប្រទេស​កម្ពុជា​ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ ដែល​ថ្លៃជាង​គេ​បំផុត​លំដាប់​ទី​ ៦៥​ ក្នុង​ការរស់នៅ​ក្នុង​ពិភពលោក​។ សម្រាប់​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី៩៥​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here