ដោយ Donald Lee
ហុងកុង៖ ទីក្រុងប៉េកាំងបាននឹងកំពុងរៀបចំ ពិធីអបអរសាទរពិធីប្រារព្ធខួបលើកទី ៧០ ដ៏ធំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខណៈក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុង បានរៀបចំការប្រមូលផ្តុំគ្នានៅទូទាំងទីក្រុង និងបានប៉ះទង្គិចជាមួយប៉ូលីសពេញមួយថ្ងៃនៅថ្ងៃអង្គារនេះ។

-->
ការប្រយុទ្ធគ្នានៅតាមដងផ្លូវ បានកើនឡើងរវាងក្រុមអ្នកតវ៉ា និងប៉ូលីសនៅក្នុងតំបន់ Wong Tai Sin ក្នុងសង្កាត់ Kowloon និងតំបន់ New Town Plaza ក្នុងសង្កាត់ Shatin ក្នុងគោលបំណងបំផ្លាញការប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
ក្រុមប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមអ្នកតវ៉ា ដែលបានរុះរើរបាំងដែលដាក់ដោយអាជ្ញាធរហុងកុង ដើម្បីរេរាំងក្រុមបាតុករ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា អាវយឺតខ្មៅរាប់ម៉ឺនត្រូវបានពាក់ ដោយក្រុមបាតុករដើរក្បួនពីតំបន់ Causeway Bay ឆ្ពោះទៅកាន់ Central។
សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទីក្រុងប៉េកាំងបានបង្កើនចំនួនទាហាននៅតាមព្រំដែនហុងកុងពី៣.០០០ ទៅ៥,០០០ រហូតដល់១០,០០០ – ១២,០០០នាក់ ខណៈនៅថ្ងៃអង្គារនេះ គឺជាការចាប់ផ្តើមនៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕