ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្របពេលចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះគួរឲ្យបារម្ភនៅខេត្តសៀមរាប មន្រ្តីជំនាញផ្នែកទេសចរណ៍និងពាណិជ្ជកម្មបានជំរុញឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណចំពោះក្រុមហ៊ុនរកស៊ីមិនស្របច្បាប់ និងក្រមសីលធ៌មក្នុងវិស័យនេះ។
នៅក្នុងរបាយការណ៍ដែលចេញ ដោយក្រសួងទេសចរណ៍កាលពីពេលកន្លងទៅនេះបានបង្ហាញថា គិតត្រឹមរយៈពេល៧ខែ ដើមឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរដែលទៅកម្សាន្ត និងទស្សនានៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ មានការថយចុះរហូតជិតដល់១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែលជំរុញឱ្យរដ្ឋាភិបាលមានវិធានការ និងការរៀបចំផែនការថ្មីដើម្បីបង្កើនភាពទាក់ទាញ។
-->
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ តុលាកន្លងមកដោយបានបង្ហាញពីក្ដីបារម្ភ និងភាពប្រឈមចំពោះមុខចំពោះ ដែលត្រូវតែមានការចូលរួមយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាល ក្នុងការជួយកំណែទម្រង់ផ្ទៃក្នុងឱ្យបានស៊ីជម្រៅ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ និងបង្កើនភាពទាក់ទាញត្រឡប់មកវិញ។
លោកស្រីបន្តថា “យើងនៅមានពេលគ្រប់គ្រាន់ក្នុងការកែលម្អរ និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យងាកមកកម្សាន្តនៅកម្ពុជា ប៉ុន្តែត្រូវតែមានការដាក់សំពាធទៅលើជនដែលប្រព្រឹត្តប្រាសចាកពីច្បាប់កំណត់ មិនថាចំពោះតែមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធក្នុងវិស័យនេះ ក៏ដូចជាវិស័យឯកជន ដែលកំពុងអាស្រ័យផលក្នុងនាមជាភ្នាក់ងារ”។
លោកស្រីឆាយ ស៊ីវលីបបានបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យទេសចរកម្ពុជា មានមិនតិចជាង៦០០ក្រុមហ៊ុននោះទេ ប៉ុន្តែក្នុងនោះចំណោមក្រុមហ៊ុនទាំងនោះ មានអ្នកអនុវត្តស្របតាមវិជ្ជាជីវៈ ហើយអ្នកខ្លះអនុវត្តខុសពីគោលការណ៍កំណត់ ដោយសារតែចង់បានចំណែកទីផ្សារ និងផលប្រយោជន៍ផ្ទាល់ខ្លួនពេក។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះបានបន្ថែមថា ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ កាលពីពេលកន្លងទៅនេះ សមាគមនិងក្រសួងទេសចរណ៍បានចេញសេចក្ដីណែនាំរួចមកហើយ ពាក់ព័ន្ធទៅនឹងការព្រមានចំពោះក្រុមហ៊ុនភ្នាក់ងារទាំងឡាយណា ដែលប្រព្រឹត្តខុសពីគោលការណ៍នឹងត្រូវរងការពិន័យ។
លោកស្រីបន្តទៀតថា “យើងពិតជាមានភាពសោកស្តាយ ចំពោះការបាត់បង់វត្តមានរបស់បណ្តាភ្ញៀវទេសចរណ៍នានាដែលចង់មកកាន់កម្ពុជា។ ជាក់ស្ដែងដូចជាភ្ញៀវដែលមកតាមនាវាទេសចរណ៍ធំៗ ដែលចូលតាមច្រកកំពង់ផែព្រះសីហនុ គឺបានត្រឹមតែមើលពីចម្ងាយតែប៉ុណ្ណោះ ដោយហេតុថាពួកគេធ្លាប់ឮព័ត៌មានមិនល្អពីកម្ពុជា ដូចជាភាពអសុវត្ថិភាព ការបោកបញ្ឆោតភ្ញៀវទេសចរណ៍ ក៏ដូចជាភាពមិនស្មោះត្រង់ក្នុងការលក់ទំនិញក្លែងក្លាយជាដើម។
លោកស្រីបានបន្តទៀតថា “ក្រសួងទេសចរណ៍ គួរតែមានវិធានការតឹងរឹងចំពោះជនល្មើសក្រមសីលធម៌ ព្រមទាំងមានការចាត់ថ្នាក់នៃតម្លៃពាក់ព័ន្ធនានា នៅក្នុងតារាងឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់បណ្តាក្រុមហ៊ុន ក៏ដូចជាបណ្តាភ្នាក់ងារក្នុងការទទួលចំណែកភ្ញៀវមក”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរកាលពីពេលកន្លងទៅនេះ វាគឺជាសញ្ញាអវិជ្ជមានមួយដែលរដ្ឋាភិបាលត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្ដារនិងលើកកម្ពស់វិស័យមួយនេះឡើងវិញ។
លោកបានបន្តទៀតថា “ទេសចរណ៍ គឺជាឧស្សាហកម្មមួយ ដែលជួយរកចំណូលដល់សេដ្ឋកិច្ចជាតិដោយផ្ទាល់ និងដោយប្រយោល ជាពិសេសអំណោយផលជាច្រើនដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់កម្សាន្តនានាផងដែរ”។ លោកបន្តទៀតថា “ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ គឺបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺកត្តាមនុស្សដែលជាអ្នកផ្តល់សេវាកម្មតែម្ដង ដែលរួមមានទាំងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធចូលរួមជាប្រព័ន្ធជាមួយគ្នា”។
លោកបានលើកឡើងថា “ជាដំណោះស្រាយ ក្រៅមានផែនការរៀបចំព្រឹត្តិការណ៍កម្សាន្តធំៗ ការរៀបចំទីក្រុងថ្មី និងវិថីអាហារប្រចាំតំបន់នានាទូទាំងប្រទេស រដ្ឋាភិបាលក៏គួរតែមានការកែទម្រង់ផ្ទៃក្នុងស៊ីជម្រៅ ដោយត្រូវតែកំណត់ឱ្យមានការគោរពទៅតាមច្បាប់ ទាំងបណ្តាមន្ត្រីពាក់ព័ន្ធ ក៏ដូចចាវិស័យឯកជន។
លោកថា “ក្រៅពីនេះក្រសួងទេសចរណ៍ ក៏ត្រូវតែបង្កើនការផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសនានាទូទាំងសាកលលោក ឱ្យមានទូលំទូលាយផងដែរ”។ បញ្ហាប្រឈមធំមួយទៀត គឺហាងលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប សុទ្ឋតែលក់ផលិតផលក្លែងក្លាយ ដែលបញ្ហានវគួរតែក្រសួងទេសចរណ៍ដោះស្រាយ និងដាក់ចេញវិធានការណ៍បន្ទាន់។ បញ្ហាផ្លូវថ្នល់គ្រហុក បញ្ហាអនាម័យ បញ្ហាមគ្គុទេសក៍ទេសចរណ៍យកភ្ញៀវទៅលក់ ដើម្បីបានកម្រៃជើងសារ និងបញ្ហាជាច្រើនទៀតបានកើតឡើង គឺប្រៀបដូចជាដង្កូវចេញពីសាច់ឯង មានន័យថា “អ្នករកស៊ីក្នុងវិស័យនេះ កំពុងសម្លាប់វិស័យនេះដោយខ្លួនឯង”។
ស្តាប់មគ្គុទេសក៍ទេសចរណ៍និយាយពីបញ្ហាពិត៖
1.វីសារមិនបានលើកលែងឲ្យអ្នកទេសចរមកពីប្រទេសអ្នកមាន អ្នកទេសចរខ្លះមកពីលោកខាងលិចបានសួរថាហេតុអ្វីបានជានៅកម្ពុជា រដ្ឋយកវីសារពីអ្នកទេសចរ? វាអាចធ្វើឲ្យចំនួនអ្នកទេសចរកើនឡើងយឺតបំផុត។
នៅប្រទេសថៃគេមានភ្ញៀវច្រើនណាស់ប្រមាណជាជាង 30នាក់ បន្ទាប់ពីគេទស្សនាប្រទេសថៃគេត្រលប់មកទស្សនប្រទេសនេះជាច្រើនដងទៀត ដោយគេសប្បាយចិត្តពីព្រោះថៃមិនបានថ្លៃវីសារពីទេសចរ។
2.អាជ្ញាធម៌អន្តោប្រវេសន៍នៅព្រលានយន្តហោះ និងព្រុំដែន តែងតែរកលេះសួរនេះសួរនោះដើម្បីប្រព្រឹត្តពុករលួយធ្វើឲ្យមានការយឿតយ៉ាវដល់ភ្ញៀវទេសចរ នាំឲ្យគេមានអារម្មណ៍មិនសប្បាយចិត្ត។ ភ្ញៀវខ្លះបានសរសេរមកប្រាប់ខ្ញុំពីរឿងនេះនៅច្រកប៉ោយប៉ែត។
3.បើកឲ្យបេនឡានសួជីង+1ទៀតរកស៊ីមិនត្រឹមត្រូវ បង្ខំភ្ញៀវឲ្យទិញសំបុត្រពីក្រុមហ៊ុនខ្លួនដើម្បីអាចធ្វើដំណើរតាមគោលដៅបាន។ បើចង់មកសៀមរាបឬ ក៏កន្លែងផ្សេងទៀតភ្ញៀវត្រូវតែទិញសំបុត្រពីក្រុមហ៊ុនទាំង2ខាងលើ មិនដឹងថាលោកណា1អនុញ្ញាតទេ ភ្ញៀវដែលធ្លាប់បានឆ្លងកាត់កន្លែងនេះគេមិនយល់សោះពីរបៀបរកស៊ីនេះ។
4.ក្រុមហ៊ុនឡាន1ចំនួនបានបង្ខំឲ្យភ្ញៀវបង់លុយបន្ថែមដើម្បីមកដល់គោលដៅសៀមរាបឬ ផ្សេងទៀត ពេលភ្ញៀវចូលដល់ក្នុងឡាន។ បើមិនបង់បន្ថែមទេ គេទំលាក់ភ្ញៀវតាមដងផ្លូវនៅឆ្ងាយពីគោលដៅ។
តាក់ស៊ីខ្លះក៏ធើស៊ីភ្ញៀវដែរដោយបង្ខំភ្ញៀវទៅដេកតាមសណ្ឋាគារដែលខ្លួនស្គាល់ដើម្បីបានទឹកតែ តែភ្ញៀវមិនព្រម ធ្វើឲ្យមានរឿងរ៉ាវខឹងប្តឹងផ្តល់គ្នាយ៉ាងច្រើន។ តាមពិតភ្ញៀវគេបានកក់សណ្ឋាគាររួចរាល់ហើយ មុនគេឈានជើងចូលមកដល់កម្ពុជា តែតៃកុងតាក់ស៊ីប្រាប់ថាមិនស្គាល់ ឬគេបឹទសណ្ឋាគារនិងហើយ។
5.សូវេនៀរ (Sovenir) ក្លែងក្លាយមានលក់រាប់សិបឆ្នាំនៅក្នុងតំបន់ តែគេនៅតែបើកបានរហូតដល់សព្វថ្ងៃ។ បើមានភ្ញៀវប្តឹងគេអាចដូរឈ្មោះផ្សេងដើម្បីបន្តលក់ទៀត ហើយគ្មានការចាត់វិធានការពីអជ្ញាធម៌ឡើយ។
6.នៅក្នុងតំបន់ Pub street (ផាប់ស្ត្រីត) មានរឿងក៏ច្រើនដែរ ដូចជាមានបរទេសបោកបរទេស បន្លំខ្លួនជាខ្មែរ ហើយបង្ខំឲ្យលេងបៀរ ឬ ក៏ល្បែង ផ្សេងៗ ហើយក៏ចាញ់អស់លុយ រួចក៏ប្តឹងផ្តល់គ្នា ហើយសមត្ថកិច្ចក៏មិនសូវខ្វល់រកហេតុផលប៉ុន្មានទេ។
មានតៃកុង tuktuk ខ្លះពេលភ្ញៀវស្រវឹងស្រាឬ ក៏ភ្លេចខ្លួនក៏មានឱកាសលួចរបស់របភ្ញៀវ ធ្វើឲ្យគេប្រាប់ តៗ គ្នាថាមានចោរកម្មក្នុងក្រុងសៀមាប។
7.guide & driver យកក្បាលឡាន និង បង្ខំភ្ញៀវឲ្យទិញអីវ៉ាន់ វារឿងដែលយើងត្រូវតែខ្វល់។ បើតៃកុងខ្លះអត់ខ្វល់ចង់រកតែក្បាលឡានពីហាង ចឹងត្រូវបង្ខំភ្ញៀវឲ្យចូលហាង។8.យើងមិនបានផ្សព្វផ្សាយពីទេសចរណ៍តាមមេឌៀរ ធំៗ អំពី ប្រាសាទ Pyramid & ប្រាសាទបុរាណ temples ខ្មែរយើងឲ្យបានទូលំទូលាយ ដូចជា CNN BBC និង បណ្តាញផ្សេងៗ ទៀត។
យើងក៏ត្រូវមានក្រុមហ៊ុនខ្មែរទៅចុះផ្សព្វផ្សាយនៅបរទេសដល់គោលដៅឲ្យគេស្គាល់តំបន់ទេសចរណ៍ក្នុងប្រទេសឲ្យបានច្រើនទើបល្អ។
9.ស្ថានទូតនៅគ្រប់ប្រទេសមិនបានជួយផ្សាយបន្ថែមទេពីវិស័យទេសចរក្នុងប្រទេស។ ភ្ញៀវខ្លះបានប្រាប់ថា បើសរសេរទៅស្ឋានទូតខ្មែរគេអត់ឆ្លើយតបទៅភ្ញៀវទាន់ពេលទេ គេឆ្លើយតបយឺតបំផុត។
10.បញ្ឈប់ឲ្យមាន guide នៅទន្លេសាបចុងឃ្នៀស និង ការបញ្ឈប់ការលក់អង្កររបស់ guide សួជីង។ពូកនេះក៏បំផ្លាញមុខមាត់ទេសចរណ៍ខ្លាំងើស់។
11.ការបើកប្រាសាទឲ្យភ្ញៀវទេសចរចូលទស្សនាយឿតយួរ ក៏ជារឿងធ្វើឲ្យភ្ញៀវគេមិនសប្បាយចិត្តដែរ គឺគេចង់បានតំបន់មួយវាមានលក្ខណៈពិសេស ឬ unique ជាងគេនៅក្នុងលោក។ ឥឡូវគេបើកប្រាសាទរហូតដល់ម៉ោង7កន្លះលើកលេងតែអង្គរវត្ត ប្រែរូប និង ភ្នំបាខែង ដែលយើងអាចមើលថ្ងៃរះបាន៕