ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីរដ្ឋភិបាលប្រមូលពន្ធអាករនានាតាមររយៈអគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងចំណូលពីអគ្គនាយដ្ឋានគយ កម្ពុជាមានប្រាក់បំរ៉ុងអន្តរជាតិចំនួន ១៥ពាន់លានដុល្លារអាមេរិក និង មាស ៣០ តោន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ សរុប១,១៨៣នាក់ ក្នុងនោះនារី៦៣៥នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនាថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩នេះ។
សម្តេចតេជោថា ប្រាក់បំរ៉ុងអន្តរជាតិ និងមាសទាំងនេះរដ្ឋាភិបាលមិនទាន់យកមកចំណាយនៅឡើយទេ ។បើតាមសម្តេចតេជោ “មាសចំនួន ៣០ តោន ត្រូវរក្សាតំកល់ទុកនៅប្រទេសស្វីសចំនួន ១២ តោន នៅក្នុងប្រទេសអង់គ្លេស ១៥តោន និងនៅរតនាគារជាតិកម្ពុជាមានចំនួន ៣ តោន”៕






