ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចំានៅកម្ពុជា នឹងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់អនុវត្តគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ” នៅថ្ងៃស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩ នេះឱ្យបានដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចំានៅកម្ពុជា នឹងចុះហត្ថលេខាលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥណសំណងរប់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួនពីរប៊ីលានប្រាំពីររយចិតសិបប្រាំពីរលានយ៉េន (២.៧៧៧.០០០.០០០ យ៉េន) សម្រាប់អនុវត្តគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩: ៣០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។






