ដោយ Donald Lee
វ៉ាស៊ីនតោន៖ យោងតាមស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump ទំនងជានឹងទះកំផ្លៀងសហភាពអឺរ៉ុបជាមួយនឹងពន្ធថ្មីលើផលិតផល។
លោក Trump និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក បានស្នើសុំឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដាក់ពន្ធ ១០០ភាគរយលើផលិតផល របស់សហភាពអឺរ៉ុបដែលមានតម្លៃ ១១,២ ពាន់លានដុល្លារ។
-->
ស្នងការអឺរ៉ុប លោក Cecilia Malmstrom បានឱ្យដឹងថា “យើងបាននិយាយម្តងហើយម្តងទៀត អស់រយៈពេលជាយូរមកហើយដល់សមភាគីអាមេរិកថា ទោះបីយើងទាំងពីរ មានកំហុសហើយនិយាយដោយម៉ឺងម៉ាត់ ចំពោះការដាក់ពន្ធលើគ្នាទៅវិញទៅមកនេះមិនមែនជាវិធីល្អទេ”។
សហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានជាប់គាំងក្នុងការពិភាក្សាគ្នានូវអ្វី ដែលការទាមទារគ្នាទៅវិញទៅមក គឺជាការឧបត្ថម្ភធនដោយអយុត្តិធម៌របស់ក្រុមហ៊ុនផលិតយន្តហោះក្នុងស្រុក។
រដ្ឋបាលរបស់លោក Trump បានស្តីបន្ទោសសហគមន៍អ៊ឺរ៉ុបថា បានផ្តល់ជំនួយរដ្ឋដោយអយុត្តិធម៌ ដល់ក្រុមហ៊ុនផលិតយន្តហោះអ៊ឺរ៉ុប Airbus ដែលផ្តល់នូវភាពអយុត្តិធម៌ចំពោះគូប្រជែងផលិតយន្តហោះអាមេរិក Boeing៕