ដោយ ៖ សុខា
ភ្នំពេញៈ ក្រុមហ៊ុន Prasat Trading Co., Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខាអគ្គិសនី និងអំពូលភ្លើង LED ទាន់សម័យគ្រប់ប្រភេទ បានបើកការិយាល័យនៅកម្ពុជាដើម្បីចែកចាយផ្តាច់មុខដោយប្រ៊េន CityO ពីប្រទេសកូរេ និងប្រទេសអេស្ប៉ាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុនផលិតធំៗ ដែលផ្តល់ជូននៅផលិតផលអគ្គិសនី ជាមួយបច្ចេកវិទ្យាចុងក្រោយ ដែលមានគុណភាពខ្ពស់សំរាប់ផ្គត់ផ្គងដល់ម្ចាស់សំណង់ ក៏ដូចជាដេប៉ូលក់ដុំនិងរាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុននេះផ្តល់ជូននូវផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថានសន្សំសំចៃថាមពលអគ្គីសនី និងមានតំលៃសមរម្យដល់អ្នកប្រើប្រាស់ ដែលអាចជួយកាត់បន្ថយថ្លៃដើមនៃគម្រោងសាងសង់ និងការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងព្រះរាជាណាចក្រ។
ការផ្គត់ផ្គង់អំពូល LED សម្រាប់ការប្រើប្រាស់ក្នុង និងក្រៅផ្ទះ ផ្គត់ផ្គង់សម្រាប់រោងចក្រ សំណង់គ្រប់ប្រភេទ និងការតុបតែងអាគារ ជាមួយនិងកុងតាក់អគ្គិសនី និងព្រីភ្លើងទំនើប មានច្រើនទំរង់ មិនតែប៉ុណ្ណោះក្រុមហ៊ុនយើងខ្ញុំក៏មានការផ្គត់ផ្គង់ ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ (សូឡា) ផងដែរ។ ផ្តល់ជូននូវតម្លៃលក់ដុំសម្រាប់គ្រប់ដេប៉ូចែកចាយទាំងអស់ និងគម្រោងសាងសង់ទូទៅទូទាំងប្រទេស៕








