ដោយ Donald Lee
ហុងកុងៈ ក្រុមប៉ាតុករហុងកុងបានវាយកម្ទេច និងដុតបំផ្លាញអាជីវកម្មរបស់ចិនដីគោកកាលពីថ្ងៃពុធ ដើម្បីឆ្លើតបទៅនឹងការសងសឹក ចំពោះការបាញ់សម្លាប់និស្សិតហុងកុងមា្នក់កាលពីថ្ងៃទី១ ខែតុលាកន្លងមកនេះ។
ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា ការបំផ្លិចបំផ្លាញរបស់អាជីវកម្មរបស់ចិនដីគោក បានចាប់ផ្តើមនៅពេលរាត្រី ហើយក្រុមអ្នកតវ៉ាបានបើកទ្វារស្ថានីយ៍រថភ្លើងពាសពេញទីក្រុង និងបានបាញ់ថ្នាំ និងគូរនៅតាមជញ្ជាំង និងបំផ្លាញទីធ្លាជុំវិញនោះ។
ក្រុមបាតុករមួយចំនួនទៀត ក៏បានវាយកម្ទេចម៉ាស៊ីនដកសាច់ប្រាក់ ATM របស់ធនាគារចិន និងហាងលក់ទូរស័ព្ទយីហោChina Mobile នៅក្នុងសង្កាត់ Tsuen Wan។
ក្រុមបាតុករជាច្រើននាក់ បាននាំគ្នាឡោមព័ទ្ធ និងជះស្រះក្រឡុក molotov ទៅលើប៉ូលីសនៅឯទីស្នាក់ការប៉ូលីស New Territories South នៅតំបន់ Tai Wo Hau ដែលមានកម្លាំងសន្តិសុខលជាច្រើនដោយបង្ខំឱ្យជម្លៀសចេញ។
យោងតាមមន្រ្តីមន្ទីរពេទ្យ Queen Elizabeth បានឲ្យដឹងថា និស្សិតអាយុ១៨ឆ្នាំដែលត្រូវបានបាញ់សម្លាប់ ដោយប៉ូលីសនៅថ្ងៃទី១ ខែតុលានោះ គឺស្ថិតនៅក្នុងសភាពមានស្ថេរភាពល្អ៕






