Hattha top Banner

រដ្ឋមន្ត្រីក្រសួងសាធារណ៖ ការបង្ហាញពីគំរោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីវិស័យវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្លូវដែករបស់កម្ពុជាក្នុងគម្រោងឆ្នាំ ២០១៧ និង ២០១៨ ជាគំរោងអភិ​ឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗ ដើម្បីជំរុញកំនើនសេដ្ឋកិច្ចជាតិ។

 

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអោយដឹងក្នុងពិធីបិទសន្និបាតការងារក្រសូងសាធារណៈការនាព្រឹកថ្ងៃទី១៦ មករានេះថា ក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ ក្រសួងបានសិក្សាកំណត់ទីតាំងចំណតកាណូតដឹកអ្នកដំណើរ និងកំពុងសាងសង់ ដើម្បីសម្រួលការធ្វើដំណើរតាមផ្លូវទឹក និងដើម្បីកាត់បន្ថយការកកស្ទះចចរាចណ៍ និងការចំណាយរបស់ពលរដ្ឋ។ ជាមួយគ្នានេះ ក្រសួងបាននិងកំពុងសិក្សាលើគម្រោងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

លោកបន្តថា “សម្រាប់ទិសដៅឆ្នាំ២០១៨នេះ ក្រសួងនឹងដាក់ឲ្យដំណើការជាផ្លូវការធ្វើដំណើរតាមផ្លូវទឹក ពីព្រែកព្នៅ ភ្នំពេញ និងតាខ្មៅ បន្តសិក្សបញ្ចប់គម្រោងសាសងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងបញ្ចប់សេចក្តីព្រាងច្បាប់បទដ្ឋាននានា និងគោលនយោបាយជាតិស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក”។

 

ស្របពេលនេះ ផងដែរក្រសួងនឹងរៀបចំគោលនយោបាយជាតិស្តីពី ការដឹកជញ្ជូផ្លូវសមុទ្រ ពិនិត្យឡើងវិញសេចក្តីព្រាងករមនាវាចរណ៍សមុទ្រ និងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីនាវិក និងពិនិត្យលទ្ធភាពនៃការចុះបញ្ជីសញ្ជាតិកម្ពុជាឡើងវិញ ដោយអនុលោមតាមគោលការណ៍អន្តរជាតិ ដើម្បីធានាសេវានៃការចុះបញ្ជីនាវានេះ មានតម្លាភាព ស្របតាមការវិវត្តរបស់សង្គម។

 

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានបញ្ជាក់ទៀតថា ទន្ទឹមគ្នានេះដែរ ក្រសួងនឹងបញ្ចប់ការសិក្សា និងកំណត់ទីតាំងសាសង់ផែទំនិញ និងផែទេចរណ៍តាមភូមិសាស្ត្រសំខាន់ បន្តបូមស្តារថែរក្សាផ្លូវទឹក រួមទាំងស្ថាបនាសំណង់ការពារច្រាំងបាក់នៅទីតាំងសំខាន់ៗ និងសិក្សាទិន្ន័យដើម្បីផលិតផែនទី ជលមាគ៌ានាវាចរណ៍។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ  ក៏បានលើកឡើពីគម្រោងសាងសង់ផ្លូវដែកផងដែរ ដោយក្នុងនោះក្រសួងបាន និងកំពុងសាងសង់ផ្លូវដែកតភ្ជាប់ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ បាននិងកំពុងបន្តស្តារផ្លូវដែក ពីពោធិសាត់ បាត់ដំបង ប៉ោយប៉ែត ព្រំដែនកម្ពុជា ថៃប្រវែង២១៩គីឡូម៉ែត្រ ។ បាននិងកំពុងសាងសង់ស្ថានីយ៍រថភ្លើងអន្តរជាតិ នៅប៉ោយប៉ែត។ បាននិងកំពុង សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងស្វ័យប្រវត្ត នៅរាជធានីភ្នំពេញ ។

 

សម្រាប់ឆ្នាំឆ្នាំ២០១៨ ក្រសួងនឹងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និង បញ្ចប់ការជួសជុល និងស្តារផ្លូវដែកទិសខាងជើង ភ្នំពេញ បាត់ដំបង ប៉ោយប៉ែត។ ចរចាបញ្ចប់និងចុះហត្ថលេខាកិច្ចព្រមព្រាងបច្ចេកទេស និងនីតិវិធីដឹកជញ្ជូនតាមផ្លូវដែកកម្ពុជា-ថៃ។

បញ្ចប់ការសាងសង់ស្ថានីយ៍រថភ្នើងអន្តរជាតិប៉ោយប៉ែត និងរៀបចំទទួលទូររថភ្លើង និងបើកការតភ្ជាប់ជានិមិត្តរូបរវាងផ្លូវដែកកម្ពុជា-ថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here