ឧកញ៉ាម៉ុង រិទ្ឋី នឹងនាំអ្នកវិនិយោគតៃវ៉ាន់មកដាំដើម Passion នៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ អ្នកឧកញ៉ាម៉ុង រិទ្ឋីដែលមានរហ័សនាមស្តេចកសិកម្មបានឲ្យដឹងថា អ្នកវិនិយោគតៃវ៉ាន់ នឹងមកវិនិយោគដាំដើមផាស៊ិន (Passion) នៅកម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាម៉ុង រិទ្ឋីអគ្គនាយកក្រុមហ៊ុនម៉ុង រិទ្ឋីគ្រុបបានសរសរលើទំព័រ​បណ្តាញទំនាក់ទំនងសង្គមរបស់លោកនាថ្ងៃទី១៧ មករានេះថា ពេញមួយ​ថ្ងៃ​ពុធ​ទី​ខែធ្នូ​១៧​ ខែមករា​ ឆ្នាំ​២០១៨​ គណប្រតិភូ​កម្ពុជា​យើង បានមក​ពិនិត្យ​សិក្សា​ស្វែង​យល់​ នៅ​ក្នុង​កសិដ្ឋាន​បណ្តុះពូជ​បន្លែ​ ផ្លែឈើ​ និង​ជីធម្មជាតិ​នៅលើផ្ទៃដី១៥ហិកតា​  សម្រាប់​លក់ចែកចាយជូន​កសិករ​នៅជុំវិញ​កសិដ្ឋាន​ ដែលមាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ស្រុក​ណានថូវ​ ភាគកណ្តាល​កោះតៃវ៉ាន់។

លោកបន្តថា “ខ្ញុំលើកយកតែ​ដំណាំមួយមុខក្នុង​ចំណោម​រាប់សឹប​មុខ​ គឺផ្លែ​ប៉ាស់សិន​ (Passion Fruit) ដែលអាចទទួល​ផលបានជា​មធ្យម​៦០ទៅ៨០តោន ក្នុងមួយហិកតា ហើយបើគិតជាលុយ គឺបានរហូតដល់ដប់ម៉ឺន​ដុល្លារ​ក្នុងមួយឆ្នាំ​ តែកសិករ​នៅក្នុងតំបន់​នេះភាគច្រើន ​ជួលដី​គេក្នុងមួយឆ្នាំ​ចាប់ពី​១០,០០០ដល់១៥,០០០ក្នុងមួយឆ្នាំ។

លោកឧកញ៉ាបានបន្តថា  ក្រោយពីបាន​ពិភាក្សា​គ្នា​រួច​មក (ជាមួយអ្នកវិនិយោគតៃវ៉ាន់) ​ពួកគាត់​យល់ព្រម​មកបោះទុន​វិនិយោគ​ នៅក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​យើង​នាពេលខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here