SIMONS ពូកលំដាប់ពិភពលោក បានឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖  ក្រុមហ៊ុន Simmons ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈលំនៅដ្ឋានមួយបាននាំយកពូកដ៏ល្បីឈ្មោះ និងគុណភាពលំដាប់ពិភពលោកម៉ាក Beauty Sleep Mattreses ឈានជើងចូលទីផ្សារកម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Simons ដែលបានចែកជូនបណ្តាញសារព៌តមាននាព្រឹកថ្ងៃទី២០ មករានេះបានឲ្យដឹងថា ដោយមានប្រវត្តិ១៤៧ឆ្នាំ ពួកម៉ាក Simmons ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការផលិតពូក។ ដោយមានភាពល្បីល្បាញ ខាងការច្នៃប្រឌិតបច្ចេ​ក​វិជ្ជា គុណភាពនៃការផ្គត់ផ្គង់ និងដំណេកដែលគ្មានការរំខានម្រាប់អតិថិជន Simmons បានបើកប្រាកាសបើកសម្ពោធដំណើរការផលិតផល B-line ដែលជាស៊េរីដំណេកគ្មានការរំខាន (BeautySleep® Series) ទៅដល់អតិថិជនមានប្រាក់ចំណូលមធ្យម ដែលកំពុងកើនឡើង។

លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បានមានប្រសាសន៍ថា «Simmons ទទួលស្គាល់កំណើនសេដ្ឋកិច្ចថេរនិងកំណើនទីផ្សារអចលនទ្រព្យ នៅកម្ពុជានាពេលថ្មីៗនេះ។ ទស្សនវិស័យរបស់អភិ​វឌ្ឍន៍នៅអាស៊ីអាស៊ីអាគ្នេយ៍ (ADB) ឆ្នាំ២០១៧ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច៧,១% សម្រាប់ឆ្នាំ២០១៧ និងឆ្នាំ២០១៨ស្របតាមការអនុវត្តយ៉ាងរឹងមាំ នៅទូទាំងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងការរើបឡើងវិញនូវសេដ្ឋកិច្ចឧស្សាហកម្មសំខាន់ៗ។

ជាមួយការកើនឡើងប្រាក់ចំណូលសម្រាប់គ្រួសារ ដែលមានចំណូលមធ្យម ពួកគាត់អាចប្រាថ្នាចង់បានជីវភាពល្អប្រសើរ និងការប្រើប្រាស់ទំនិញដែលមានគុណភាពល្អ។ ដូច្នេះប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសរីកចម្រើនរបស់យើងនៅក្នុងផែនការរបស់ Simmons ដើម្បីសម្រេចបាននូវភាពលេចធ្លោក្នុង តំបន់ព្រោះវាមានសក្តានុពលដ៏អស្ចារ្យ »។

លោក Aloysius Chew បានបន្តថា “ស្ថិរភាពនៅក្នុងប្រទេសកម្ពុជាបានញ៉ាំងឱ្យមានការអភិវឌ្ឍ។ ពីមួយថ្ងៃទៅមួយថ្ងៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើង ហេតុដូច្នេះមនុស្សកាន់តែច្រើន កំពុងផ្តោតលើរបៀបរស់នៅ និងការគេងដែលមានសុខភាពល្អ ដូចជា ការធានាថាអ្នកគេងជាមធ្យម៨ ម៉ោងក្នុងមួយថ្ងៃ”។លោកបន្តថា “ដំណេកល្អ និងស្រួលមានសារៈសំខាន់សម្រាប់សុខភាព។ សមត្ថភាពដើម្បីធ្វើជាម្ចាស់ពូកល្អ និងទំនើបកំពុងរង់ចាំប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យម”។

Simmons ដែលមានន័យស្រដៀង នឹងផលិតផលល្អៗនៅលើគ្រែ បានត្រូវគេ ប្រទះឃើញនៅលើពិភពលោកជាមួយឈ្មោះ Beatyrest Mattreses។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វាបានចាប់ផ្តើមគ្របដណ្តប់ពាសពេញពិភពលោកជាមួយពូក BeautySleep ហើយយើងមានបំណងនាំពូកសុខភាពបែបនេះទៅដល់ផ្ទះកាន់តែច្រើនបន្ថែមទៀត។

ពួកនីមួយៗត្រូវបានផលិតឡើងជាមួយ ប្លុកហ្វូម (Block Foam) ដែលមានន័យ ថាពូកមិនត្រឡប់ទេដូច្នេះវាកាន់តែងាយស្រួលថែទាំ។ ម៉ូដែលទាំងអស់នៅក្នុងស៊េរី BeautySleep® ឆលុះបញ្ចាំងពី Simmons® Original Pocketed Coil® ដែលជាសញ្ញាសម្គាល់របស់ Simmons តាំងពីឆ្នាំ១៩២៥។ វានៅតែបន្តជាមួយនឹងស្តង់ដារមាស ក្នុងការផ្តល់ជូននូវដំណេកគ្មានការរំខាន ដូចគ្នាទៅនឹងការដាក់ស្លាកសញ្ញាកុំរំខាន (Do-Not-Disturb)។ វាផ្តល់ភាពងាយស្រួល មិនរំខានដល់ដៃគូ ពេលប្រែខ្លួន ឬផ្លាស់ប្តូរចលនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here