[:en]ភ្នំពេញ៖ កម្ពុជាគ្រោងនឹងនាំចេញចេកពងមាន់ ទៅកាន់ទីផ្សារបរទេស បន្ទាប់ពីប្រទេសនេះបាននាំចេញចេកអំបូងលឿងដើម្បីប្រកួតប្រជែង និងដណ្ដើមទីផ្សារជាមួយប្រទេសហ្វីលីពីន ថៃ វៀតណាម និងប្រទេសឡាវ និងម្យ៉ាងវិញទៀតគឺលើកតម្កើនផលិតកសិកម្មរបស់ខ្មែរ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានលើកឡើងកាលពីម្សិលម៉ិញនេះថា កម្ពុជាមានគម្រោងនាំចេញចេកពងមាន់ ទៅកាន់ទីផ្សារបរទេស ដើម្បីប្រកួតប្រជែងនិងដណ្ដើមទីផ្សារជាមួយចេកអំបូរលឿង ពីប្រទេសមួយចំនួន និងលើកតម្កើនផលិតផលកសិកម្មកម្ពុជា។លោកបន្ថែមថា ចេកពងមាន់ជារបស់ដែលដូនតាខ្មែរ បានបន្សល់ទុក វាមានលក្ខណៈពិសេសជាងចេកអំបូងលឿង ប៉ុន្តែក្រសួងត្រូវការកិច្ចសហប្រតិបត្តិការជាមួយសាលាភូមិន្ទកសិកម្ម ដើម្បីធ្វើការសិក្សាស្រាវជ្រាវធ្វើយ៉ាងណារក្សាសំបកចេកឲ្យបានមួយសប្ដាហ៍ រឺជាងមួយសប្ដាហ៍កុំឲ្យឡើងជាំខ្មៅ ព្រោះការឡើងខ្មៅសំបកនេះ អាចជាការរាំងស្ទះដល់តម្រូវការទិញ។
លោកបន្តថា “ការជ្រើសរើសសាលាភូមិន្ទជាដៃគូរស្រាវជ្រាវ ការថែទាំសំបកចេកឲ្យលឿងល្អបានរយៈពេលយូរនេះ ដោយសារតែសាលាភូមិន្ទមានមន្ទីរពិសោធន៍ច្រើន និងអ្នកជំនាញផ្នែកកសិកម្មជាច្រើន។