ព្រឹទ្ឋសភានឹងពិនិត្យ និងសម្រេចច្បាប់ស្តីពីពាណិជ្ជកម្មអាស៊ាន-ឥណ្ឌា

0

ដោយ វុត្ថា

ភ្នំពេញ៖ ព្រឹទ្ឋសភាកម្ពុជាចាប់ផ្តើមបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

 

អ្នកនាំពាក្យព្រឺទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងប្រាប់ក្រុមអ្នកសារពត៌មានក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃទី២២ មករានេះថា ព្រឹទ្ធសភា នឹងបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃស្អែកនេះក្រោមអធិបតីសម្តេចវិបុលសេនាឆាយ ឈុំ ដើម្បីពិនិត្យ និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសា​ធារណរដ្ឋឥណ្ឌា ដែលបានស្នើឡើងដោយរដ្ឋសភាកាលពីកន្លងទៅនេះ។ ច្បាប់នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្នែកសេវាកម្ម រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការប្រកួតប្រជែង ព្រមទាំងធ្វើពិពិធកម្មនៃការ ផ្គត់ផ្គង់សេវាកម្ម នៅក្នុងតំបន់អាស៊ាន-ឥណ្ឌា។

លោកបន្តថា “កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា និងអាស៊ាន ជាមួយនឹងសាធារណរដ្ឋឥណ្ឌា ដូចជាបើកច្រកចូលទីផ្សារបានទូលាយជាងមុន ដល់អ្នកផ្តល់សេវាកម្មនៃប្រទេសសមាជិកហត្ថលេខីទាំងអស់ រួមទាំងកម្ពុជាផងដែរ”។លោកបន្តថា “ជាមួយគ្នានេះក៏ជំរុញឲ្យមានការកើនឡើង នូវវិនិយោគផ្នែកសេវា ដែលនឹងបង្កើតការងារ បង្កើនចំណូលពន្ធ ពង្រឹងគុណភាព និងការប្រកួតប្រជែងនៃការផ្គត់ផ្គង់សេវានៅក្នុងប្រទេស”។

 

អ្នកនាំពាក្យព្រឹទ្ឋសភារូបនេះបានបន្ថែមថា ដើម្បីផ្តល់ភាពទន់ភ្លន់ដល់ភាគីទាំងអស់ ដើម្បីរក្សាការពារ និងដោះស្រាយបញ្ហានៅក្នុងវិស័យសេវា ដែលមានលក្ខណៈរសើប ព្រមទាំងផ្តល់លទ្ធភាពឲ្យភាគីពាក់ព័ន្ធចរចាគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។ និងពង្រីកពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់ទាំងពីរ តាមរយៈការផ្គត់ផ្គង់ និងប្រើប្រាស់សេវាកម្ម ឆ្លងកាត់ព្រំដែនលើផ្នែកសេវាកម្មដែលមិនមានការផ្គត់ផ្គង់ក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តឲ្យមានការ បង្កើតការិយាល័យអាជីវកម្ម ឬក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រប់គ្រងបម្លាស់ទីរបស់រូបវ័ន្តបុគ្គលជំនាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here