សេដ្ឋវិទូ៖ សេដ្ឋកិច្ចពិភពលោកឆ្នាំនេះនឹងបន្តកំនើនរ៉ឹងមាំ

0

ដោយ វុត្ថា

ភ្នំពេញ៖ សេដ្ឋវិទូនានាក្នុងពិភពលោកបានអះអាងថា សកម្មភាពសេដ្ឋកិច្ចពិភពលោកកំពុងតែមានកំនើន ប្រកបដោយភាពរឹងមាំខ្លាំង ជាក់ស្តែងកាលពីឆ្នាំ២០១៧ កន្លងទៅនេះ មានការកើនឡើងប្រមាណ៣.៦ភាគរយ និងនៅឆ្នាំ២០១៨ នេះនឹងបន្តកើនឡើង៣.៧។

ការកើនឡើងនេះ ដោយសារមានការប្រែប្រូលនូវមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួនលើពិភពលោក ដែលបានបើកទូលាយដូចជា ប្រទេសក្នុងតំបន់អឺរ៉ុប  ប្រទេសជប៉ុន កំពុងមានសេដ្ឋកិច្ចលេចធ្លោក្នុងតំបន់អាស៊ី  ប្រទេសរុស្សី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

 

ទោះជាយ៉ាងណាក្រុមសេដ្ឋវិទូបានបន្តថា ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មិនទាន់ពេញលេញនៅឡើយទេ ព្រោះទស្សនវិស័យមូលដ្ឋានសេដ្ឋកិច្ចមិនទាន់ ត្រូវបានពង្រឹង ហើយកំណើននាំចេញនៅតែខ្សោយ នៅក្នុងប្រទេសជាច្រើន។ មិនតែប៉ុណ្ណោះបញ្ហាអតិផរណា ស្ថិតនៅក្រោមទិសដៅនៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត។ ក្រុមប្រទេសអ្នកនាំចេញទំនិញ ជាពិសេសការនាំចេញប្រេងឥន្ធនៈ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោ​យសារតែតម្រូវការធ្លាក់ចុះយ៉ាងគំហុក ស្របពេលដែលប្រាក់ចំណូលបរទេសនៅតែបន្តកើនឡើង។

 

ខណៈពេលដែលមានហានិភ័យរយៈពេលខ្លី គឺមានតុល្យភាពយ៉ាងទូលំទូលាយ ហានិភ័យរយៈពេលមធ្យមនៅតែត្រូវបានរារាំងដល់ការធ្លាក់ចុះ។ សម្រា​ប់អ្នកបង្កើតគោលនយោបាយនានា បានស្វាគមន៍ចំពោះការរីកចម្រើនក្នុងសកម្ម​ភាពសេដ្ឋកិច្ចសកល គឺជាឱកាសដ៏ល្អមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ពោលគឺដើម្បីបង្កើនទិន្នផល បង្កើនៀលិតភាព ដែលមានសក្តានុពល ខណៈដែលផលប្រយោជន៍របស់វា ត្រូវបានចែករំលែកយ៉ាងទូលំទូលាយ និងដើម្បីកសាងភាពធន់ទ្រាំទៅនឹងហានិភ័យដែលអាចធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here