ច្បាប់ពាណិជ្ជកម្មអាស៊ាន-ឥណ្ឌាបើកទំព័រថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ ច្បាប់ស្តីពីកិច្ចព្រមព្រៀងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ជាការផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាជននិងប្រទេសកម្ពុជា។

អ្នកនាំពាក្យព្រឺទ្ធសភា លោកម៉ម ប៊ុននាងបានថ្លែងប្រាប់ក្រុមអ្នកសារព៌តមានក្រោយសម័យប្រជុំព្រឹទ្ធសភាលើកទី១១ នីតិកាលទី៣ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះថា ព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ដែលបានស្នើរឡើងដោយរដ្ឋសភាកាលពីកន្លងទៅ ដោយសម្លេងគាំទ្រ៤៩ លើ៥០។

 

លោកបន្តថា “ច្បាប់នេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្នែកសេវាកម្ម រវាងអាស៊ាន និងឥណ្ឌា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងការប្រកួតប្រជែង ព្រមទាំងធ្វើពិពិធកម្មនៃការ ផ្គត់ផ្គង់សេវាកម្ម នៅក្នុងតំបន់អាស៊ាន-ឥណ្ឌា”។លោកបន្តថា “មិនតែប៉ុណ្ណោះ ក្រោយចុះព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ ដោយព្រះមហាក្សត្រនៃព្រះជាណាចក្រកម្ពុជាច្បាប់នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងប្រទេ​សកម្ពុជា និងឥណ្ឌា លើពាណិជ្ជកម្ម  សេវកម្ម និងទេសចណ៍បន្ថែមទៀត មិនដូចជាការរិះគន់ពីជនមួយចំនួននោះទេ”។

 

លោកម៉ម ប៊ុននាងបានបញ្ជាក់ទៀតថា ទំហំពាណិជ្ជក”ម្មរវាងប្រទេសកម្ពុជា និងឥណ្ឌានៅមានកម្រិតនៅឡើយទេ ដោយក្នុងនោះប្រទេសឥណ្ឌានាំចូលផលិតថ្នាំពេទ្យមកកម្ពុជា ចំណែកកម្ពុជាបាននាំសេវកម្មទេសចរណ៍ ទៅកាន់ប្រទេ​សឥណ្ឌា ។ តែយ៉ាងណាក៏ដោយ លោករំពឹងថា បន្ទាប់ពីច្បាប់នេះដាក់អោយប្រើប្រាស់ និងក្រោយទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌាខាងមុខនោះ ទំហំពាណិជ្ជកម្មរវាងប្រទេ​សទាំងពីរនឹងកើនឡើង ព្រោះប្រទេសឥណ្ឌាមានប្រទេជាជនច្រើន និងសេដ្ឋកិច្ចរីកចម្រើន។

 

អ្នកស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈបានថ្លែងថា ច្បាប់កិច្ចពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ឥណ្ឌានេះស្ថិត​ក្រោមឆ័ត្រអាស៊ាន ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាង កម្ពុជា ឥណ្ឌា ដែលប្រទេសទាំងពីរត្រូវធ្វើកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីផ្ត ល់ផលប្រយោជន៍រវាងគ្នាទៅវិញទៅមក ប៉ុន្តែទោះជាយ៉ាងណាការវិនិយោគ និងទំហំពាណិជ្ជកម្មកម្ពុជា ឥណ្ឌានៅមានកម្រិតនៅឡើយ។

 

លោកបន្តថា “ឥណ្ឌាជាប្រទេសធំ ហេតុនេះពួកគេសម្លឹងវែងឆ្ងាយណាស់ ដូច្នេះកម្ពុជាគួររៀបចំខ្លួនឲ្យបានរួចរាល់ និងត្រៀមខ្លួនឲ្យបានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគឥណ្ឌាមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here