កម្ពុជាចាប់ផ្តើមសាងសង់រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ជាលើកដំបូង

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ សហការជាមួយក្រុមហ៊ុនក្នុងស្រុក បានបើកការដ្ឋាន​សាងសង់រោងចក្រផលិតនិងកែច្នៃផ្លែឈើស្រស់ជាលើកដំបូងនៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ។

តំណាងក្រុមហ៊ុន ម៉ៅ លីហ្គាស៊ី លោក ម៉ៅ គន្ធពិសី បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនហ៊ីយុនដាយ ខបភើរេសិនគ្រុប នឹងរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសការងារជូនប្រ​ជា​ជនរាប់ពាន់នាក់ ក្នុងការនាំចេញផលិតផលខ្មែរ និងដាំដុះដោយប្រជាជនខ្មែរប្រក​បដោយគុណភាពខ្ពស់ទទួលស្គាល់លើទីផ្សារអន្តរជាតិ។

តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាលោកហាំ ជុងហាន់ បានថ្លែងថា រដ្ឋាភិបាលកូរ៉េនឹងខិតខំប្រឹងប្រែង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងទ័ពជើងគោក ដែលអញ្ជើញជាអធិបតីក្នុងពិធី បានមានប្រសាសន៍ថា មានតែរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសកម្ពុជា ដែលខុសពីអ្នកធ្វើនយោបាយប្រឆាំងដែលតែងនិយាយអាក្រក់ពីកម្ពុជា និងមិនដែលបាននាំមកនូវជំនួយណាមួយជូយដល់កម្ពុជាវិញនោះឡើយ។

ឯកឧត្តមបន្តថា “ការក្រុមហ៊ុនវិនិយោគបរទេសនៅកម្ពុជា បានបង្ហាញពីភាពជឿជាក់លើរាជរដ្ឋាភិបាល ទើបពួកគេមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាដែលបានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here