កម្ពុជាអាចនឹងមានផ្លូវរថភ្លើងលើអាកាសពីភ្នំពេញទៅពហុកីឡដ្ឋានជាតិថ្មីនៅព្រែកព្នៅ

0

មហិច្ឆិតារបស់រដ្ឋាភិបាលនៅមិនទាន់ឆ្អែតនៅឡើយទេ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ស្របពេលដែលកំណើនយានយន្ត និងសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងទីក្រុងភ្នំពេញ។ ក្នុងនោះរដ្ឋាភិបាលមានគម្រោងសាងសាងផ្លូវរថភ្លើងលើអាកាសពីភ្នំពេញទៅពហុកីឡដ្ឋានជាតិថ្មី (មរតកតេជោ) នៅព្រែកព្នៅបន្ថែមមួយថ្មីទៀត។

កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូ នៅក្រុងបាត់ដំបងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននឹងកំពុងសិក្សាលើគម្រោងផ្លូវរថភ្លើងលើអាកាស ដែលគ្មានអ្នកបើកមួយខ្សែតទៀត ដូចនៅប្រទេសជប៉ុនគឺពីភ្នំពេញ ទៅពហុកីឡដ្ឋានជាតិថ្មី (មរតកតេជោ) នៅព្រែកព្នៅ ចម្ងាយប្រហែលជា ១៨គីឡូម៉ែត្រ។

បច្ចុប្បន្ននេះ ក្រសួងសាធារណការ បាននឹងកំពុងអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសស្វ័យប្រវត្តិ (AGT) ចំនួន ៤ខ្សែរត់នៅក្នុងរាជធានីភ្នំពេញ ដែលអង្គការ JICA កំពុងធ្វើការសិក្សាផងដែរ។ ខ្សែរថភ្លើងទាំងនេះមានប្រវែងប្រមាណជា ១៨គីឡូម៉ែត្រ នឹងរត់តាមបណ្តោយផ្លូវមួយចំនួនដូជា មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវវេងស្រេង ឆ្ពោះទៅព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវជាដើម។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងថា ការរៀបចំអោយមានផ្លូវរថ្លើងរត់ក្នុងរាជធានីភ្នំពេញគឺដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ចំណាយពេលវេលាyតិច និងកាត់កាត់ចំណាយថវិការបស់ពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here