ដោយដែន ចែងចាំង
ភ្នំពេញ តើអ្នកដឹកអ្វីខ្លះហើយពីធនធានរ៉ែរបស់កម្ពុជា ដែលបានរកឃើញ និងទាញយកមកប្រើប្រាស់ និងរ៉ែមួយចំនួនទៀត មិនទាន់បានទាញយកមកប្រើប្រាស់នៅឡើយនោះ ?
ពាក់ព័ន្ឋនឹងធនធានរ៉ែកម្ពុជា ត្រូវបានរកឃើញ រដ្ឋមន្រ្តីក្រសូងរ៉ែ និងថាមពលលោក ស៊ុយ សែម បានថ្លែងឱ្យដឹងថា វិស័យរ៉ែនៅកម្ពុជាមានច្រើនប្រភេទ ដូចជា រ៉ែលោហៈ រ៉ែមាស រ៉ែអុកស៊ីត រ៉ែដែក សំណរ សង្គ័សី រ៉ែធ្យូងថ្ម រ៉ែកំបោរ និងរ៉ែសំណង់ជាដើម ក្នុងនោះរ៉ែសំណង់កំពុងជួយផ្គត់ផ្គង់ នៅក្នុងវិស័យសំណង់ជាច្រើន គឺស្របពេលដែលកម្ពុជា កំពុងមានការរីកចម្រើនលើផ្នែកវិស័យនេះ ។ លោកបន្តថា ចំណែកប្រភេទរ៉ែសំណង់រួមមាន ថ្ម គ្រួស ខ្សាច់ កម្ពុជាក៏បានបម្រើតាមសេចក្តី ត្រូវការលើវិស័យសាងសង់ដូចជា ការសាងសង់អាគារ ផ្លូវ ស្ពានជាដើម គឺបានបម្រើតាមសេចក្តីត្រូវការគ្រប់គ្រាន់ ពោលគឺពុំមានឧបសគ្គធ្វើឱ្យខ្វះខាតនៅក្នុងវិស័យនេះឡើយ។