ដោយ ដួង ចន្ទ្រា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្តល់កាដូធំមួយទៀត ដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេស ដែលពួកគេអាចធ្វើដំណើរតាមរថភ្លើងពីក្រុងសេរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាឆ្នាំនេះ។
ដោយ ដួង ចន្ទ្រា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងផ្តល់កាដូធំមួយទៀត ដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេស ដែលពួកគេអាចធ្វើដំណើរតាមរថភ្លើងពីក្រុងសេរីសោភ័ណ ទៅកាន់ក្រុងប៉ោយប៉ែត មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាឆ្នាំនេះ។
កំណាត់ផ្លូវរថភ្លើងពីក្រុងប៉ោយប៉ែត មកក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ប្រវែង៤៨គីឡូម៉ែត្របានបញ្ចប់ ការសាងសង់រួចរាល់ហើយ នៅថ្ងៃទី១៣ កុម្ភនេះ។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកលី បូរិនអនុរដ្ឋលេខាធិការក្រសួងនេះ និងជាមន្ត្រីទទួលបន្ទុកការងារផ្លូវដែកបានឲ្យដឹងនាល្ងាចថ្ងៃទី១៣ កុម្ភៈនេះថា ខ្សែរថភ្លើងនេះនឹងមិនត្រឹមតែសម្រាប់ផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែវាតភ្ជាប់ជាមួយតំបន់អាស៊ាននាពេលអនាគត និងភ្ជាប់ជាមួយប្រទេសចិនផងដែរ ហើយតាមគំរោងខ្សែរថភ្លើងភ្ជាប់ជាមួយប្រទេសថៃ ដឹកជញ្ជូនឆ្លងកាត់កម្ពុជា អាចចាប់ផ្តើមនៅចុងឆ្នាំនេះ ឬឆ្នាំ២០១៩ខាងមុខ។
លោកបន្តថា ចំណែកកំណាត់ផ្លូវដែកតភ្ជាប់ពីក្រុងសិរីសោភ័ណ មកកាន់ក្រុងបាត់ដំបង មាប្រវែង៦៥គីឡូម៉ែត្រក៏ជិតបញ្ចប់ផងដែរ ពិសេសការតភ្ជាប់មកកាន់រាជធានីភ្នំពេញ ក៏បាននិងកំពុងសាងសង់យ៉ាងសកម្មផងដែរ។
ការដឹកជញ្ជូនតាមផ្លូវដែក ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនដែលមានតម្លៃថ្លៃនៅកម្ពុជា ព្រោះបច្ចុប្បន្នការដឹកជញ្ជូននៅ កម្ពុជាមានតម្លៃថ្លែជាងបណ្តាប្រទេសនានានៅក្នុងតំបន់។
លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជំរុញកំនើនសេដ្ឋកិច្ចទៅកាន់កម្រិតថ្មីមួយទៀត កម្ពុជាចាំបាច់ត្រូវវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ឋ ព្រោះហេដ្ឋារចនាសម្ព័ន្ឋ ជាចំណុចយុទ្ឋសាស្ត្រ ក្នុងការសម្រួលការដឹកជញ្ជូនឲ្យកាន់តែមានតម្លៃទាប កាត់បន្ថយពេលវេលា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកបន្តថា“បើចង់អភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋ។ បើចង់ជំរុញប្រទេសកាន់តែរីកចម្រើនលឿន ក៏ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ឋ”៕