សារលើកដំបូង៖ ទេសាភិបាលធនាគារជាតិស្នើឲ្យពលរដ្ឋប្រើប្រាស់កម្ចីឲ្យចំគោលដៅ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាលើកដំបូងហើយ ដែលទេសាភិបាលធនាគារជាតិនៃកម្ពុជាបាន​ផ្ញើរសារ ដោយស្នើឲ្យប្រជាពលរដ្ឋប្រើប្រាស់កម្ចីឲ្យចំគោលដៅ ដោយជៀសវាងការប្រើប្រាស់លើអ្វីដែលមិនផ្តល់ចំណូល ដែលនាំឲ្យមានបំណុលវ័នក។

លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជាបានថ្លែងកាលពីម្សិលម៉ិញនេះថា អតិថិជនដែលប្រើប្រាស់ឥណទានពីធនាគារឯកទេស ធនាគារពា​ណិ​ជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា សូមយកកម្ចីទាំងនោះទៅប្រើប្រាស់ដោ​យសុច្ចរឹត ចំគោលដៅនិងបង្កើនចំណូល ជាជាងប្រើប្រាស់លើអ្វីដែលមិនផ្តល់​ចំណូល ដែលអាចជាប់ផុងក្នុងបំណុល។

ជាមួយគ្នានេះ លោកជា ចាន់តូក៏បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់អតិថិជន ដូចជា ទី១ ត្រូវយល់ដឹងខ្លួនឯងឲ្យច្បាស់ពីតម្រូវការពិតប្រាកដ ក្នុងការ​ខ្ចីប្រាក់ និងប្រើប្រាស់ប្រាក់ឲ្យចំគោលដៅ និងបង្កើតចំណូលមកវិញ ទី២ ត្រូវតែ​ដឹងពីកាតព្វកិច្ចនៃការប្រើប្រាស់ប្រាក់កម្ចី បើពុំដូច្នេះទេនឹងបាត់បង់ឳកាស ក្នុងការទទួលបានប្រាក់កម្ចីលើកក្រោយៗទៀត ទី៣ ត្រូវចេះប្រៀបធៀបអត្រាកា​រប្រាក់កម្ចី រវាងគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ និងពិនិត្យលក្ខខ័ណ្ឌខ្ចីប្រាក់ឲ្យ​បានច្បាស់លាស់ មុននឹងសម្រេចចុះហត្ថលេខានិងផ្តិតមេដៃទទួលកម្ចី។

ទី៤ ត្រូវជៀសវាងដាច់ខាតក្នុងការខ្ចីប្រាក់ពីឈ្មួញចងការប្រាក់ ឬអ្នករកស៊ី ដែលពុំមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ដែលគិតការប្រាក់ខ្ពស់និងកេងប្រវ័ញ្ច ទី៥ ត្រូ

វ​ជៀសវាងការខ្ចីប្រាក់ពីមួយកន្លែង ទៅសងមួយកន្លែង ព្រោះការធ្វើបែបនេះអាច​ធ្វើឲ្យជាប់បន្ទុកបំណុលកាន់តែច្រើនឡើង និងទី៦ ពុំត្រូវជឿលើការឃោសនា បោកប្រាស់របស់ជនខុលខូចមួយចំនួន ដែលដើរបោកប្រាស់តាមរយៈការប្រមូ​លប្រាក់បញ្ញើរ ឬខ្ចីប្រាក់ដោយសន្យាផ្តល់ការប្រាក់ខ្ពស់ ដោយពុំបានពិចារណា ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ព្រោះចុងក្រោយអាចនឹងនាំបញ្ហាមកឲ្យខ្លួនឯង៕​

LEAVE A REPLY

Please enter your comment!
Please enter your name here