Hattha top Banner

ទំហំទឹកប្រាក់កូរ៉េវិនិយោគនៅកម្ពុជាកើនដល់ជាង ៤៥០០លានដុល្លារអាមេរិក

0

ដោយ វុត្ថា

ភ្នំពេញ៖​ ទុនវិនិយោគផ្ទាល់របស់សាធារណៈរដ្ឋកូរ៉េ នៅក្នុងប្រទេ​សកម្ពុជា កាន់តែមានសន្ទុះកើនឡើងទ្វេដងជាលំដាប់ ដោយទំហំទឹកប្រាក់បានកើនឡើងជាង ៤៥០០លានដុល្លារអាម៉េរិក ដែលវិនិយោគដោយក្រុមហ៊ុនចំនួន៩០០នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនកូរ៉េភាគច្រើនធ្វើការវិនិយោគ ទៅលើវិស័យវាយនភណ្ឌកាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និងកសិកម្មជាដើម។ នេះបើតាមរបាយការណ៍ពីស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ដែលបានផ្សព្វផ្សាយ ដើមសប្តាហ៍នេះបានបង្ហាញ ទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងរហូតដល់ ៩០០លានដុល្លារអាម៉េរិក ខណៈដែលចំនួនមនុស្សបានធ្វើដំណើរទ  ស្ស​នកិច្ចទៅវិញទៅមក ប្រចាំឆ្នាំមានជាង ៤០ម៉ឺននាក់ ហើយពលករឧស្សហកម្មកម្ពុជាប្រមាណ៤ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េ។ ក្រៅពីនេះប្រទេសកូរ៉េ ក៏បាននិងកំពុងតែផ្តល់ជំនួយអភិវឌ្ឍន៍ ផ្លូវការសរុបប្រមា​ណ៦០០លានដុល្លារអាម៉េរិកដល់កម្ពុជា ដែលផ្តោតលើវិស័យជាច្រើននាពេលកន្លងមក។

លោក OH Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ទំនាក់ទំនងការទូតផ្លូវការវាងប្រទេ​សទាំងពីរត្រូវបាន កសាងឡើងវិញកាលពីឆ្នាំ១៩៩៧ ហើយឆ្នាំនេះគឺជាឆ្នាំទី២១។ ទោះជាពេលវេលាខ្លីដូចនេះ ក៏ដោយក៏ទំនាក់ទំនងប្រទេ​សទាំងពីរបាននិងកំពុងតែរីកចម្រើន ដ៏គួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ដូចជា វិស័យនយោបាយសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សង្គម និងវប្បធម៌ជាដើម។

លោកបន្តទៀតថា ប្រទេសកម្ពុជា និងកូរ៉េមានរចនាសម្ព័ន្ធលើវិស័យសេដ្ឋកិច្ច និងសង្គមដែលបំពេញនូវកង្វះខាត ដែលលអាចជួយគ្នាទៅវិញទៅមក។ ពោលគឺទំនាក់ទំនងរបស់ប្រទេសទាំងពីរ នឹងមានការរីកចម្រើនគ្មានឈប់ឈរ នៅពេលដែលមានការផ្សំឡើង រវាងកម្លាំ​ងពលកម្ម ប្រកបដោយភាពសម្បូរកសិដ្ឋានដ៏ទូលំទួលាយ លក្ខខណ្ឌភូមិសាស្ត្រ ភាពបើកចំហរលើវិស័យសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា និងប  ច្ចេកវិទ្យាលទ្ធភាពធ្វើហិរញ្ញប្បទាន និងបទពិសោធន៍សេដ្ឋកិច្ចរបស់កូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here