ដោយ ដែន ចែងចាំង
ភ្នំពេញ: សណ្ឋាគារនិងផ្ទះសំណាក់នៅតំបន់ឆ្នេរ នៃប្រទេសកម្ពុជាត្រូវបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកក់ពេញអស់ហើយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្តើមពីថ្ងៃទី១៥ដល់១៧ កុម្ភៈខាងមុខនេះ។
![]()
ដោយ ដែន ចែងចាំង
ភ្នំពេញ: សណ្ឋាគារនិងផ្ទះសំណាក់នៅតំបន់ឆ្នេរ នៃប្រទេសកម្ពុជាត្រូវបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិកក់ពេញអស់ហើយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្តើមពីថ្ងៃទី១៥ដល់១៧ កុម្ភៈខាងមុខនេះ។
![]()
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោកសយ ស៊ីណុលបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ កុម្ភៈនេះថា សណ្ឋាគារនិងផ្ទះសំណាក់ ដែលមានប្រមាណ៣០០០បន្ទប់ក្នុងខេត្ត ត្រូវបានភ្ញៀវកក់បណ្តើរៗហើយ ប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសែន ការកក់បន្ទប់មិនទាន់ពេញទេ តែចាប់ពីថ្ងៃស្អែកបន្ទប់ទាំងអស់នឹងពេញហើយ។លោកបន្តថា ខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងទេសចរណ៍កែច្នៃចំនួន១៧កន្លែង ដោយមន្ទីរបែងចែកជាបួនតំបន់ ដូចជា តំបន់ស្រែអំបិល តំបន់ព្រៃភ្នំចំការម្រេច តំបន់មាត់ព្រែកកំពង់បាយ និងតំបន់សំណង់បេតិកភ័ណ្ឌ ដែលសល់ពីសម័យអាណានិគមបារាំង។

លោកបន្តថា យើងរំពឹងថា ខេត្តនឹងទទួលបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្តក្នុងខេត្តកើនឡើង ហើយបាតុភាពនៃការឡើងថ្លៃបន្ទប់ឬម្ហូបអាហារ មិនដែលចោទជាបញ្ហាក្នុងខេត្តនោះទេ។
លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានថ្លែងឲ្យដឹងផងដែរថា បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារត្រូវបានកក់ពេញតាំងពីរ ពីសប្តាហ៍មុន ដោយសារកំនើនភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកទស្សនាខេត្តនេះកើនឡើងជាប្រចាំ។ លោកបន្តថា បច្ចុប្បន្នខេត្តមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជិត១ម៉ឺនបន្ទប់ និងរំពឹងកើនឡើង១០០០បន្ទប់ទៀតនៅដំណាច់ឆ្នាំនេះ។ លោកបន្តថា ជាមួយនឹងតម្រូវការយ៉ាងខ្ពស់ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិតម្លៃបន្ទប់ស្នាក់នៅមានការឡើងថ្លៃតិច ឬច្រើនជារឿងធម្មតាក្នុងរដូវបុណ្យទានបែបនេះ។

លោកបន្តថា រហូតមកទល់ពេលនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានថាចំនួនភ្ញៀវកើនឡើងច្រើនជាងឆ្នាំមុនឬយ៉ាងណាឡើយ ដោយនៅរង់ចាំប្រមូលស្ថិតិជាមុនសិន។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សណ្ឋាគារ និងផ្ទះសំណាក់នៅតំបន់ឆ្នេរ និងខេត្តសៀមរាបពិតជាត្រូវបានកក់ពេញអស់ហើយ ដោយសារកំនើនភ្ញៀវទេសចរណ៍ចិន និងកំណើនភ្ញៀវអន្តរជាតិដទៃទៀត ដែលបានមកទស្សនានៅកម្ពុជា ក្នុងរដូវHigh Seasonនេះកើនឡើងច្រើនជាងឆ្នាំមុន ដោយសារការភ្ជាប់ជើងហោះហើរកាន់តែច្រើន ហើយការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅក្រៅប្រទេសកាន់តែមានភាពទូលំទូលាយ៕









