ជាទូទៅសម្រាប់អ្នកដែលកំពុងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍនានា តែងបង្ហាញពីភាពទំនោរចង់ចាកចេញទៅជ្រកកោននៅប្រទេសទី2 ឬទី3 ដែលមានការអភិវឌ្ឍ ឬមានសេដ្ឋកិច្ចល្អប្រសើរ ដោយស្របច្បាប់ និងមានការទទួលស្គាល់ពីម្ចាស់ប្រទេស ដើម្បីងាយស្រួលក្នុងការរកបានចំណូលច្រើន ដែលក្នុងនោះរួមមានដូចជាបណ្តាប្រទេសជឿនលឿនមួយចំនួនដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញូវហ្សាលែន បារាំង និងបណ្តាប្រទេសមួយចំនួនទៀតដែលស្ថិតនៅក្នុងសហគមន៍អឺរ៉ុបជាដើម។

ជាក់ស្ដែងកាលពីពេលកន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ក៏មានអ្នកដែលប្រាថ្នាចង់ចាកចេញទៅរស់នៅ និងប្រកបការងារ ដើម្បីស្វែងរកចំណូលឱ្យបានក្រាស់ក្រែលផងដែរ ដែលក្នុងនោះភាគច្រើនធ្វើតាមរយៈការដាក់ពាក្យស្នើសុំទៅស្ថាប័នស្ថានទូតដោយផ្ទាល់ដើម្បីបានសម្ភាសន៍ដោយមានអ្នកជ្រកកោនស្របច្បាប់នៅក្នុងប្រទេសគោលដៅជាអ្នកធានា, ការតម្កល់ទ្រព្យបញ្ចាំនៅក្នុងប្រទេសគោលដៅជាសំអាង , ការដាក់ពាក្យផ្សងសំណាងតាមរយៈការចាប់ឆ្នាត ជាពិសេសការចំណាយជួលថវិកាយ៉ាងក្រាស់ក្រែលទៅឱ្យឈ្មួញជើងសារ ឬជាភ្នាក់ងាររៀបចំឯកសារ ដើម្បីរត់ការជាដើម។ ក្នុងរូបភាពទាំងអស់ដូចបានរៀបរាប់ជូនខាងលើនេះ ត្រូវបានអ្នកជំនាញព្រមានថា វាជាការប្រថុយប្រថាន និងផុយស្រួយ ងាយនឹជួបហានិភ័យ (ភាគរយបរាជ័យខ្ពស់) ជាពិសេស ងាយនឹងចាញ់បោកខាតបង់ទ្រព្យជាខ្លាំង ដែលអ្នកទាំងនោះគួរតែងាកមកស្វែងយល់ឱ្យបានស៊ីជម្រៅអំពីនីតិវិធីច្បាប់ យល់ដឹងអំពីការរៀបចំឯកសារសំខាន់ និងលក្ខខណ្ឌអនុញ្ញាតពីប្រទេសគោលដៅជារឿងដែលសំខាន់។
-->
លោក Bastien Trelcat អ្នកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់អន្តោរប្រវេសន៍ និងពាណិជ្ជកម្ម (HLG) ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ៖ រាល់សកម្មភាពខាងលើនេះ គឺអាចលទ្ធភាពសម្រេចបំណង ប៉ុន្តែវាមានអត្រាទាបបំផុត បើប្រៀបជាមួយនឹងហានិភ័យដែលអាចកើតមាន។ លោកបានលើកឡើងថា ៖ «តាមបទពិសោធន៍ និងតាមលក្ខខណ្ឌច្បាប់ដែលលោកធ្លាប់បានអនុវត្តជាមួយក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់អន្តោរប្រវេសន៍ និងពាណិជ្ជកម្ម (HLG) ដែលមានប្រភពនៅប្រទេសកាណាដា និងមានអាយុកាលជាង25ឆ្នាំកន្លងទៅនេះ បានកត់សម្គាល់យ៉ាងដូច្នេះថា ៖ « យើងទទួលស្គាល់ថា កាលពីប៉ុន្មានឆ្នាំមុន ការចង់ចាកចេញទៅជ្រកនៅប្រទេសទី2 ឬទី3 ដោយស្របច្បាប់ គឺត្រូវធ្វើឡើងដូចរូបភាពខាងលើ ក៏ប៉ុន្តែវាគឺជារឿងមួយដែលប្រថុយប្រថាន ងាយនឹងជួបហានិភ័យ។
លោកបានបន្តទៀតថា ៖ «បច្ចុប្បន្នេះ គេមិនអនុវត្តតាមរូបភាពទាំងនេះទៀតទេ។ មុនពេលសម្រេចចិត្ត អ្នកដែលមានបំណងស្វែងរកភាពងាយស្រួលក្នុងការទទួលបានសេរីភាព និងភាពល្អប្រសើរក្នុងទទួលបានសញ្ជាតិដោយស្របច្បាប់នៅតាមបណ្តាប្រទេសគោលដៅដែលខ្លួនប្រាថ្នា គឺត្រូវតែមានការយល់ដឹងឱ្យបានច្បាស់ពីលក្ខណ្ខផ្លូវច្បាប់ ជាពិសេសលទ្ធភាពរបស់ខ្លួនស្របទៅនឹងតម្រូវការរបស់ប្រទេសគោលដៅទាំងនោះ ហើយប្រសិនមិនយល់ច្បាស់អាចមកប្រឹក្សាដោយឥតគិតសេវាជាមួយអ្នកជំនាញ (HLG) ប្រចាំនៅកម្ពុជា ។ ជាការជួយសម្រួលដល់ការសម្រេចបំណងក្នុងការទទួលបានសិទ្ធិស្របច្បាប់ជ្រកកោននៅក្នុងប្រទេសគោល ពេលនេះ (HLG) ប្រចាំនៅកម្ពុជា បានផ្តល់ជូននូវកម្មពិសេសមួយ គឺការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ ដែលគម្រោង និងកម្មវិធីនេះ មានអត្រាជោគជ័យខ្ពស់បំផុត និងមិនខាតបង់ទ្រព្យធននោះឡើយ»។ លោកបានថ្លែងទៀតថា ៖ «ក្នុងនាមជាប្រជាជាតិនៅលើពិភពលោក ការវិនិយោគលើសញ្ជាតិទី2អាចផ្តល់នូវសេរីភាពក្នុងការធ្វើដំណើរយ៉ាងពេញលេញ ។ ចំពោះការវិនិយោគនេះគេអាចធ្វើឡើងបាន2របៀប ពោលគឺតាមរយៈការវិនិយោគដើម្បីទទួលបានព្រទ្យធនវិលត្រឡប់មកវិញ និងការធ្វើការបរិច្ចាក ដែលវិធីទាំងពីរសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា ទាស់ត្រង់ថាចំនួននៃទ្រព្យវិនិយោគ និងចំនួននៃការបរិច្ចាកមានទំហំខុសគ្នាតិច ឬច្រើនតែប៉ុណ្ណោះ » ។

នៅប្រទេស ដូមីនីកា កម្មវិធីផ្តល់សញ្ជាតិ គឺមានតម្លៃចាប់ពី10ម៉ឺនដុល្លារឡើងទៅ ដែលវាជាកម្មវិធីបរិច្ចាកមូលធនមានឈ្មោះល្បីជាងគេសម្រាប់មូលនីធីសាធារណៈ។ ជនជាតិនេះ អាចធ្វើដំណើរបាន 118 ប្រទេសដោយគ្មានទិដ្ឋាការ ចំណែកឯសញ្ជាតិ វ៉ាណាទូ វិញ អាចធ្វើដំណើរបាន126ប្រទេស ដោយគ្មានទិដ្ឋាការ ដែលនៅក្នុងនោះរួមមាន ចក្រភពអង់គ្លេស អឺរ៉ុប ហុងកុង សាំងហ្គាពួរ និង រុស្សី ជាដើម ។ វិនិយោគិន ក៏អាចមានសិទ្ធិទិញអចលនទ្រព្យសម្រាប់វិនិយោគបន្ត ឬស្នាក់នៅ ក្រោយពេលចូលនិវត្តន៍ក៏បាន ៕








