តើ Eiffel Tower ស្ថាបត្យកម្មកំពូលរបស់បារំាងមានភាពអស្ចារ្យប៉ុណ្ណា?

0

ប្រែសម្រួល វុត្ថា

ភ្នំពេញ នៅពេលលើកឡើងពីតួអេហ្វែល ឬ Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel មនុស្សទូទាំងពិភពលោកបានស្គាល់ និងដឹងថា វាស្ថិតនៅក្នុងទីក្រុងប៉ារីស ដ៏រ៉ូមែនទិក នៃប្រទេសបារាំង ដែលធ្លាប់ដាក់អាណានិគមនៅកម្ពុជា។

ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមបកប្រែក្រៅផ្លូវការទាក់ទងនឹងអាគារដែកដ៏ល្បីល្បាញនេះ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ពីភាពអស្ចារ្យ ការសាងសង់ និងភាពទាក់ទាញរបស់វា។

Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel ត្រូវបានគេសាងសង់ឡើងពីដែកថែបនៅក្នុងតំបន់ Cham de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ អគារនេះ ត្រូវបានគេដាក់ឈ្មោះ Eiffel បន្ទាប់ក្រុមហ៊ុនរបស់ស្ថាបត្យករ លោក Gustave Eiffel បានរចនាគូប្លង់ និងសងសង់ប៉មនៃអគារនេះ។ Eiffel Tower  បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៨៨៧ និងបញ្ចប់នៅក្នុងឆ្នាំ១៨៨៩ ស្ថិតនៅច្រកចូលមជ្ឈមណ្ឌលតាំងពិព័ណលំដាប់ពិភពលោក ឆ្នាំ១៨៨៩។ ក្រោយពេលសាង​សង់ចប់ ប៉មដែកនេះក៏មានការរិះគន់ពីសំណាក់សីល្បៈករ និងអ្នកជំនាញបារាំងមួយចំនួនផងដែរ ចំពោះការរចនាប្លង់នៃប៉មអគារ។

យ៉ាងណាក៏ដោយ ក្រោយមកវាបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពិភពលោករបស់ប្រទេសបារំាង និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបត្យកម្មកំពូលល្អឯកគ្មានពីររបស់ពិភពលោក។

អគារ Eiffel Tower នេះ មានការទាក់ទាញសម្រាប់អ្នកទេសចរណ៍ជាច្រើនបំផុតក្នុងលោក ដោយគ្រាន់តែឆ្នាំ២០១៥សោះ មានអ្នកទៅលេងកំសាន្តនៅអាគារនេះចំនួន៦.៩១លាននាក់។

កំពូលស្ថាបត្យកម្មពិភពលោកនេះ មានកំពស់៣២៤ម៉ែត្រ ស្ថិតនៅលើទំហំដី១២៥ ម៉ែត្រការ៉េ ហើយវាមានកំពស់ប្រហែលនឹងអគារកំពស់៨១ជាន់ក្នុងទីក្រុងប៉ារីស។

ក្នុងអំឡុងពេលសាងសង់អគារ Eiffel Tower នេះមានភាពល្បីល្បាញប្រហាក់ប្រហែលទៅនឹងវិមាន Washington ដែលក្លាយជាស្ថាបត្យកម្មខ្ពស់បំផុតក្នុងពិភពលោក ដែលបង្កើតឡើងដោយមនុស្ស។

បច្ចុប្បន្ន អគារ Eiffel នេះ មានកំពស់លំដាប់ទីពីរ ដោយខ្ពស់ជាងប្រមាណជា៥.២ម៉ែត្រ ក្នុងប្រទេសបារាំងបន្ទាប់ពីអគារ Millau Viaduct។

អគារនេះមានបីជាន់ សម្រាប់អោយអ្នកទេសចរ ដោយមានភោជនីយដ្ឋាន នៅជាន់ទី១ និងទី ២ ។ នៅជាន់កំពូលខាងលើ ដែលស្ថិតក្នុងកម្រិតកំពស់២៧៦ម៉ែត្រ ជាចំណុចខ្ពស់បំផុត បានបើកជាសាធារណៈសម្រាប់ អ្នកទេសចរណ៍ទិញសំបុត្រចូលទៅទស្សនា ដោយជិះជណ្តើរយន្តពីជាន់ទី១ និងទី២ឡើង ទៅខាងលើកំពូលនៃអគារ។

ការចូលទៅលេងកម្សាន្តម្តងៗ ក្នុងអគារនេះត្រូវចំណាយក្នុងរង្វង់១០អឺរ៉ូ ក្នុងសំបុត្រមួយ សម្រាប់មនុស្សពេញវ័យនៃជាន់នីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here